ប៉ូលីសនៅអាហ្វ្រិក ប្រើដល់កាំភ្លើងបង្ខំពលរដ្ឋឲ្យចូលក្នុងផ្ទះ ការពារពីវីរុសកូវីដ១៩

  • 2020-04-09 00:22:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្រ្តីសន្តិសុខនៅក្នុងប្រទេសមួយចំនួននៃទ្វីបអាហ្វ្រិក ដែលមានកាន់កាំភ្លើង រំពាត់ និងគ្រាប់បែកផ្សែង បានវាយដំធ្វើទុក្ខបុកម្នេញ និងក្នុងករណីខ្លះឈានដល់សម្លាប់មនុស្ស នៅពេលពួកគេអនុវត្តវិធានការណ៍ក្តៅ ដើម្បីរារាំងការរីករាលដាលនៃវីរុសកូវីដ១៩។

សកម្មភាពរបស់ប៉ូលីស និងយោធាទាំងនោះ កំពុងធ្វើឲ្យមានការជជែកដេញដោលគ្នា អំពីតុល្យភាពរវាងសេរីភាពផ្ទាល់ខ្លួន និងសិទ្ធិមនុស្ស ព្រមទាំងតម្រូវការការពារសង្គមទាំងមូលពីជំងឺកូវីដ១៩។

មតិភាគច្រើនបានឲ្យដឹងថា ការបិទប្រទេស បម្រាមគោចរ និងវិធានការណ៍គ្រប់គ្រងហ្វូងមនុស្សដទៃទៀត គឺមានគោលបំណងជួយសង្គ្រោះជីវិតមនុស្ស ប៉ុន្តែការអនុវត្តន៍ហួសហេតុពេក អាចធ្វើឲ្យបាត់បង់ជីវិតមនុស្សទៅវិញ។

ជាក់ស្តែង នៅប្រទេសកេនយ៉ា ក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់ ដែលកំពុងលេងនៅលើយ៉រមួយក្នុងអគារលំនៅដ្ឋានរបស់ខ្លួន ក្នុងរដ្ឋធានី Nairobi ត្រូវបានប៉ូលីសបាញ់ស្លាប់ដោយអចេតនា។ មិនតែប៉ុណ្ណោះ មនុស្ស៣នាក់ទៀតរស់នៅតំបន់ខាងលើ បានស្លាប់ដោយសារតែរងរបួស ក្រោយត្រូវប៉ូលីសវាយដំទៀតផង៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង