មាន​ដំណឹង Bundesliga គ្រោង​ត្រលប់មក​វិញ​ក្នុង​រយៈពេល​ខ្លី​ខាង​មុខ

  • 2020-04-09 03:02:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីគ​កំពូល​របស់​អាល្លឺម៉ង់ Bundesliga គ្រោង​​ត្រលប់​មក​វិញ​នៅ​ខែ​ឧសភា​ខាង​មុខ ប៉ុន្តែ​ត្រូវ​លេង​បិទ​ទ្វារ​គ្មាន​អ្នក​ទស្សនា។ នេះ​បើ​តាម​ការ​​និយាយ​របស់​​ប្រធាន​លីគលោក Christian Seifert។

Christian Seifert

អាល្លឺម៉ង់​​បាន​សម្រេច​ឲ្យ​​៣៦​ក្លឹប​នៅ​​លីគ​កំពូល​ទាំង​ពីរ​ត្រលប់​មក​ហ្វឹកហាត់​វិញ​ធម្មតា ប៉ុន្តែ​​ការ​តាម​ដាន​សុខភាព​​ក៏​នៅ​តែ​បន្ត។ ស្របពេល​ដែល​មាន​វិបត្តិ​​វីរុស​កូរ៉ូណា Bundesliga គឺ​ជា​លីគ​ធំ​ជាង​​គេ​មួយ​នៅ​អឺរ៉ុប​​គ្រោង​​ត្រលប់​មក​វិញ​ក្នុង​ពេល​ឆាប់​ៗ។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ New York Times លោក Seifert បាន​និយាយ​ថា គម្រោង​បច្ចុប្បន្ន​គឺ​ដើម្បី​​ឲ្យ​ការ​ប្រកួត​ត្រលប់​មក​វិញ​សម្រាប់​៣៦​ក្លឹប​ក្នុង​​ពី​លីគ​កំពូល​ទាំង​ពីរ ដោយ​ត្រូវ​ចាប់​ផ្ដើម​នៅ​ខែ​ឧសភា។ ចំពោះ​​៩​ប្រកួត​​ចុងក្រោយ​គ្រោង​នឹង​បញ្ចប់​ឲ្យ​បាន​នៅ​ចុង​ខែ​មិថុនា។

លោក​បន្ថែម​ទៀត​ថា សម្រាប់​អ្នក​គាំទ្រ​​មិន​អាច​ទៅ​ចូលរួម​ទស្សនា​ផ្ទាល់​បាន​ទេ ដោយ​ត្រូវ​តាម​ដាន​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ផ្ទះ​ជំនួស​វិញ។ សម្រាប់​ការ​​ប្រកួត​​នីមួយ​ៗ Bundesliga អនុញ្ញាត​ឲ្យ​មនុស្ស​ត្រឹម​២៤០​នាក់​​រួម​មាន​ កីឡាករ គ្រូ បុគ្គលិក​ពេទ្យ មន្ត្រី​អាជ្ញាកណ្ដាល និង​ក្រុម​ការងារ​ថត ចូល​ក្នុង​កីឡដ្ឋាន៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ