៣ រឿងទាក់ទងនឹងជីវិតពិតរបស់ Mane ដែលគ្រប់គ្នាប្រហែលមិនដឹង
- 2020-04-09 04:54:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ រឿងទាក់ទងនឹងជីវិតពិតរបស់ Mane ដែលគ្រប់គ្នាប្រហែលមិនដឹង
ចន្លោះមិនឃើញ
វីដេអូឯកសារមួយមានចំណងជើងថា "Sadio Mane: Made in Senegal” ទើបតែចេញកាលពីពេលថ្មីៗ ស្ដីអំពីជីវិតរបស់ខ្សែបម្រើប្រយុទ្ធ Liverpool កីឡាករ Sadio Mane។ វីដេអូមួយនេះបានបង្ហាញពីការតស៊ូរបស់ Mane មុនក្លាយជាកីឡាករបាល់ទាត់ល្បីម្នាក់ ដែលអ្នកស្គាល់រាល់ថ្ងៃ។
ខាងក្រោមនឹងបង្ហាញ៣ចំណុចដែលអ្នកអាចមិនដឹងពី Mane៖
១. Mane លួចរត់ចេញពីផ្ទះទៅហាត់បាល់
ប្រហែលជាអ្នកដឹងខ្លះអំពីរឿងនេះ ប៉ុន្តែជាក្មេងប្រុសម្នាក់កើតក្នុងភូមិតូចមួយឈ្មោះថា Bambali ក្នុងប្រទេសសេណេហ្គាល់ គ្រួសាររបស់ Sadio Mane មិនពេញចិត្តឲ្យគេលេងបាល់ទាត់នោះទេ។
ឪពុករបស់គេបានស្លាប់ ពេលដែលគេមានអាយុ៧ឆ្នាំ ហើយត្រូវនៅជាមួយពូ។ "ពូរបស់ខ្ញុំមិនចង់ឲ្យខ្ញុំលេងបាល់នោះទេ ព្រោះគាត់គិតថាសាលារៀនមានសារៈសំខាន់ជាង។ គ្រប់យ៉ាងត្រូវតែប្រើល្បី ដោយសារតែគាត់មិនចូលចិត្ត"។ សម្ដី Mane។
ក្នុងឆ្នាំ២០០៨ ពេលដែល Mane មានអាយុ១៦ឆ្នាំ បានរត់គេចទៅទីក្រុង Dakar ដោយសម្ងាត់ ដើម្បីរកក្រុមបាល់ទាត់ហាត់។ គេត្រូវបានរកឃើញនិងនាំត្រលប់មកផ្ទះវិញ ហើយគេបានធ្វើការសន្យាជាមួយគ្រួសារថា ឆ្នាំក្រោយនឹងមិនចូលរៀនវិញទេ គឺមានតែបាល់ទាត់ បាល់ទាត់ បាល់ទាត់មួយមុខគត់។
២. វីរបុរសក្នុងចិត្តរបស់គេគឺ El Hadji Diouf និង Ronaldinho
Mane មានអាយុ១០ឆ្នាំ សេណេហ្គាល់បានឡើងទៅដល់វគ្គ៨ក្រុមចុងក្រោយ World Cup 2002 និងផ្ដាច់ព្រ័ត្រ Africa Cup of Nations ពេលនោះក្រុមមានកីឡាករដូចជា Aliou Cisse, Khalilou Fadiga និង El Hadji Diouf។
Luc ដែលជាមិត្តធំធាត់ជាមួយគ្នា បានពន្យល់ឲ្យដឹងថា Mane មានកីឡាករក្នុងចិត្តពីរនាក់មាន Ronaldinho និងEl Hadji Diouf ដែលជំរុញទឹកចិត្តពួកគេលេងបាល់ទាត់។
៣. ការមកដល់តំបន់អឺរ៉ុបដំបូងជួបបញ្ហាអាកាសធាតុ
Mane បានចាកចេញពីប្រទេសសេណេហ្គាល់មកកាន់បារាំងជាមួយក្លឹប FC Metz ក្នុងឆ្នាំ២០១១។ រឿងដំបូងដែល គេកត់ស្គាល់គឺមកដល់ប្រទេសបារាំងនៅខែមករា ចំពេលរដូវរងា។
Mane បានទម្លាយថា មិត្តរួមក្រុមបានសើច ពេលដែលគេចេញពីបន្ទប់ផ្លាស់ខោអាវចូលមកកាន់ទីលានពាក់អាវយឺត។ ខ្វះតែ៥នាទីបញ្ចប់ការហាត់ ខ្លួនរបស់គេឡើងត្រជាក់ស្ទើរកក។ គេបានដាក់ដៃក្នុងទឹកក្ដៅ ហើយហួសចិត្តខ្លួនឯងយ៉ាងខ្លាំង។
Mane បញ្ជាក់ថា ពេលវេលានៅក្លឹប FC Metz ធ្វើឲ្យគេមានសព្វថ្ងៃ។ ពេលដំបូងនៅទីនោះ គេមានបញ្ហារបួសសាច់ដុំក្រលៀន ប៉ុន្តែបានសម្រេចចិត្តមិនប្រាប់នរណាទេ ព្រោះគេបារម្ភក្លាយធ្លាក់ចេញពីក្រុមនិងត្រូវត្រលប់ទៅស្រុកកំណើតវិញ៕