មុនទិញទឹកលាងដៃសម្លាប់មេរោគ មើលឲ្យជាក់ ៤ចំណុចនេះ ប្រយ័ត្នទិញខុសបង់ទាំងប្រាក់ និងសុខភាព
- 2020-04-09 05:25:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនទិញទឹកលាងដៃសម្លាប់មេរោគ មើលឲ្យជាក់ ៤ចំណុចនេះ ប្រយ័ត្នទិញខុសបង់ទាំងប្រាក់ និងសុខភាព
ចន្លោះមិនឃើញ
តាំងពីមានវត្តមានមេរោគកូរូណា ឬ កូវីដ១៩ នៅកម្ពុជាមក យើងឃើញថាតម្រូវការទីផ្សារឡើងខ្លាំង មិនត្រឹមតែម៉ាសពាក់ការពារមេរោគទេ ទឹកអាកុលលាងសម្អាតដៃ ជែលលាងដៃកម្ចាត់មេរោគ និង ស្ព្រាយបាញ់សម្លាប់មេរោគក៏ឡើងខ្លាំងសម្បើមដែរ រហូតដល់ផ្សារខ្លះត្រូវគេដណ្តើមគ្នាទិញរហូតដាច់ស្តុក។
ដោយសារតម្រូវការឡើងខ្ពស់ភ្លាមៗ ធ្វើឲ្យឈ្មួញខិលខូចមួយចំនួនឆ្លៀតឱកាសដំឡើងថ្លៃកប់ៗ ឬកែច្នៃផលិតផលដោយខ្លួនឯងខុសស្តង់ដារដែលអាចប៉ះពាល់ដល់សុខភាព ដើម្បីកេងផលចំណេញ ដូចជាកន្លងមក មានលេចចេញព័ត៌មានរកឃើញអាកុលក្លែងក្លាយ និង ទឹកលាងដៃខុសស្តង់ដារមិនអាចសម្លាប់មេរោគជាច្រើន ។
ដូច្នេះសូមចងចាំថា ទោះកំពុងមានតម្រូវការខ្លាំង តែដាច់ខាតកុំចេះតែទិញប្រាវៗ ដោយមើលរំលងគុណភាពឲ្យសោះ។ រឹតតែមិនគួរទៀតនោះ គឺ ប្រថុយបង់ទាំងសុខភាព និងខាតបង់ប្រាក់កាស ពិសេស គឺបង្កឱកាសឲ្យខ្លួន និងក្រុមគ្រួសារប្រឈមនឹងការឆ្លងមេរោគកានតែខ្លាំង។ មុនសម្រេចចិត្តប្រើផលិតផលទឹកលាងកម្ចាត់មេរោគ ត្រូវមើលឲ្យជាក់ ៤ ចំណុចនេះ ៖
១. ពិនិត្យមើលប្រភពក្រុមហ៊ុនផលិត ឬ ម៉ាកផលិតផលដែលធានាគុណភាព និងទំនុកចិត្ត ៖ ម៉ាកផលិតផលដែលមានការទទួលស្គាល់ អាចបញ្ជាក់បានថា មុនដាក់ឲ្យប្រើជាសាធារណៈ វាបានឆ្លងកាត់ការត្រួតពិនិត្យ គុណភាពត្រឹមត្រូវ ស្របតាមស្តង់ដាររបស់ក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ ពិសេសគឺ មានសញ្ញាបង្ហាញថាបានចុះបញ្ជី នៅលើដបផលិតផលនោះ។
២. មើលឲ្យច្បាស់កម្រិតជាតិអេតាណុលដែលអាចសម្លាប់មេរោគបាន ៖ ត្រូវមើលឲ្យជាក់ថាវាសមស្របសម្រាប់ប្រើប្រាស់លាងដៃ ឬ សម្រាប់ជូនសម្អាតសម្ភារប្រើប្រាស់។ ជាក់ស្តែងសម្រាប់ផលិតផលទឹកលាងដៃសម្លាប់មេរោគ ម៉ាក ក្លិន ( KLEN) ដែលជាផលិតផលខ្មែរ (ផលិតដោយក្រុមហ៊ុន ហៅហូល និង ហ៊ែលឃែរ) មានដាក់យ៉ាងច្បាស់លើដបតែម្តងថាអាចសម្លាប់មេរោគដល់ទៅ ៩៩.៩៩% ឬស្ទើរទាំងស្រុង។ ខណៈទឹកអាកុលលាងដៃ មួយចំនួនធ្វើឲ្យប៉ះពាល់ស្បែកដៃពេលលាងញឹកញាប់ តែផលិតផលលាងដៃសម្លាប់មេរោគ KLEN ផ្សំជាមួយបន្ទាលកន្ទុយក្រពើ មានវីតាមី E និង Glycerin ដែលធ្វើឲ្យស្បែកទន់មានសំណើមទោះប្រើញឹកញាប់យ៉ាងណាក៏ដោយ។ ជាផលិតផលក្នុងស្រុកមែនពិត តែទឹកលាងដៃកម្ចាត់មេរោគ ម៉ាក ក្លិន (KLEN) មានការទទួលស្គាល់គុណភាពស្តង់ដារ ISO 9001-2015។
៣. ពិនិត្យមើលកាលបរិច្ឆេទសុពលភាព ៖ ព្រោះបើផលិតផលនោះផុតសុពលភាព គុណភាពវាក៏ធ្លាក់ចុះទៅតាមនោះដែរ។
៤. គួរជ្រើសរើសប្រើប្រាស់ផលិតផលមានគុណភាពក្នុងស្រុក ៖ នេះជាពេលវេលាដែលអាក្រក់បំផុតសម្រាប់សេដ្ឋកិច្ចជាតិ និងអាជីវកម្មនានា ការងាកមកគាំទ្រផលិតផលក្នុងស្រុក គឺ ជាការចូលរួមជួយដល់សេដ្ឋកិច្ចជាតិមួយផ្នែក។ ម្យ៉ាងផលិតផលក្នុងស្រុក មិនងាយដាច់ស្តុក តម្លៃក៏សមរម្យ ហើយនេះក៏ជាការជួយលើកទឹកចិត្តកូនខ្មែរដូចគ្នាឲ្យបន្តប្រឹងប្រែងបង្កើតអ្វីថ្មីៗជារបស់ខ្លួនឯងបន្ថែមទៀត៕