មើលទិដ្ឋភាពផ្ទះនាយ ពាក់មី នៅស្វាយរៀង កន្លែងដែលសប្បាយរាល់ឆ្នាំ តែឆ្នាំស្ងាត់ហើយ!
- 2020-04-09 07:58:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលទិដ្ឋភាពផ្ទះនាយ ពាក់មី នៅស្វាយរៀង កន្លែងដែលសប្បាយរាល់ឆ្នាំ តែឆ្នាំស្ងាត់ហើយ!
ចន្លោះមិនឃើញ
តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ស៊ី ធី អិន លោក ចែម ចាន់រ៉ា ហៅនាយ ពាក់មី ប្រកាសថា ផ្ទះតារឹមដែលធ្លាប់តែសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិរាល់ឆ្នាំនោះ ឆ្នាំនេះត្រូវផ្អាក។
ការប្រកាសផ្អាកលេងល្បែងប្រជាប្រិយ និងជួបជុំសាច់ញាតិហូបចុកនៅផ្ទះរបស់ឪពុក-ម្ដាយរបស់លោកនាភូមិពពេត ស្រុកស្វាយទាប ខេត្តស្វាយរៀងនាពេលនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរាជ រដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការធ្វើពិធីជួបជុំ ឬបុណ្យចូលឆ្នាំដែលមានមនុស្សម្នាច្រើនជួបជុំគ្នា ដែលប្រឈមនឹងការឆ្លងមេរោគកូវិដ-១៩។ ពាក់មី ក៏បញ្ជាក់ដែរថា ការផ្អាកនេះគឺដើម្បីទប់ស្កាត់ការឆ្លង នៃមេរោគកូវិដ-១៩។
នាយ ពាក់មី ប្រាប់Sabay នៅថ្ងៃទី៩ ខែមេសា នេះថា អ្នកភូមិដែលធ្លាប់លេងជួបជុំគ្នាចន្លោះពី៧០នាក់ ទៅ១០០នាក់ នោះបានទទួលដំណឹងនេះហើយ ហើយអ្នកភូមិក៏យល់ពីការសម្រេចចិត្តផ្អាករបស់លោកដែរ ព្រោះពេលនេះអ្នកភូមិខ្លាចលោក ហើយលោកក៏ខ្លាចពួកគាត់វិញដែរ ដោយសារកូវិដ-១៩។ ដើម្បីសុខសុវត្ថិភាពគ្រួសារលោក និងអ្នកភូមិ លោកត្រូវអនុវត្តតាមក្រសួងសុខាភិបាល។
នៅរៀងរាល់ពាក់កណ្ដាលខែមេសា នៃឆ្នាំនីមួយៗដែលជាឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នាយពាក់មី តែងតែរៀបចំឲ្យអ្នកភូមិក្មេង-ចាស់ ហូបចុក និងកម្សាន្តសប្បាយរយៈពេលបីថ្ងៃពេញ។ នៅពេលថ្ងៃមានការប្រកួតទាត់បាល់ លេងល្បែងប្រជាប្រិយខ្មែរ និងជូនលុយចាស់។ រីឯនៅពេលយប់វិញ មានកម្មវិធីច្រៀងរាំលេងកម្សាន្តសម្រាប់ក្មេង ជាពិសេសសម្រាប់កំលោះ និងក្រមុំក្នុងភូមិ៕