Klopp ចង់​បាន​ខ្សែ​ការពារ​ឆ្នើម​ Sevilla ចាប់​ដៃ​គូ​ជាមួយ​ Van Dijk

  • 2020-04-12 06:56:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Jurgen Klopp បាន​សម្លឹង​ឃើញ​ Diego Carlos របស់​ក្រុម​ខ្លាំង​អេស្ប៉ាញ​ Sevilla ដែល​សក្ដិសម​សម្រាប់​ការ​ចាប់​ដៃ​គូ​ជាមួយ​ Virgil van Dijk នៅ​តំបន់​ខ្សែ​ការពារ​កណ្ដាល។​

កីឡាករ​ចាស់​រួម​មាន​ Joe Gomez និង​ Joel Matip សុទ្ធ​តែ​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាមួយ​ខ្សែ​ការពារ​សញ្ជាតិ​ហូឡង់​ប៉ុន្តែ​ Liverpool នៅ​តែ​ត្រូវ​ការ​ខ្សែ​ការពារ​កណ្ដាល​ម្នាក់​ទៀត​ដោយ​សារ​ Dejan Lovren ទំនង​ជា​ត្រូវ​ចាកចេញ​ពី​ក្លឹប​ហើយ​នៅ​ចប់​រដូវ​កាល​។​

បើ​តាម​សារព័ត៌មាន​អេស្ប៉ាញ​ Carlos មាន​តម្លៃ​ខ្លួន​៧៥​អឺរ៉ូ​ ឬ​ប្រមាណ​៦៥,៨​លាន​ផោន​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន។​ យ៉ាង​ណា​ Liverpool ត្រូវ​ប្រឈម​មុខ​ជាមួយ​ Barcelona និង​ក្លឹប​ធំ​មួយ​ចំនួន​ទៀត​ដែល​សុទ្ធ​សឹង​ចង់​បាន​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​​៕

ប្រភព៖ Dailymail   ប្រែសម្រួល៖ សៀនហួរ