កុំឲ្យឆ្ងល់ច្រើន! V បង្ហើបពីអត្ថន័យពិតពីក្រោយឈ្មោះក្រុមប្រុសសង្ហា "Wooga"

  • 2020-04-14 02:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រភាគច្រើនបំផុតសុទ្ធតែបានដឹងច្បាស់ពីមិត្តភាពរបស់ក្រុមតារាប្រុសសង្ហាឈ្មោះ Wooga ដែលមានសមាជិកដូចជា V(ក្រុម BTS) Park Seojoon, Park Hyungsik, Choi Wooshik និង Peakboy។ ប៉ុន្តែមិនមែនបានន័យថាគ្រប់គ្នាសុទ្ធតែដឹងពីអត្ថន័យឈ្មោះក្រុមមួយនេះទេ។

ជាក់ស្ដែងមនុស្សមួយចំនួនបានសន្មតថាឈ្មោះ "Wooga" នេះមកពីពាក្យកាត់របស់ «តារាសម្ដែង (ភាសាកូរ៉េគឺ Baewoo) និង «តារាចម្រៀង» (ភាសាកូរ៉េគឺ Gasu) ស្របពេលក្នុងក្រុមមានទាំងតារាចម្រៀង និងតារាសម្ដែងជាសមាជិក) ប៉ុន្តែតាមពិតទៅមិនមែនបែបនេះនោះទេ។

ទាក់ទងនឹងឈ្មោះនេះ V ធ្លាប់បានទម្លាយម្ដងដែរថា «Wooga» ជាពាក្យកាត់របស់ឃ្លា «តើយើងជាគ្រួសារមែនទេ?» ដែលជាភាសាកូរ៉េគឺ «Woori-ga Gajok-inka?»។

នេះទើបជាអត្ថន័យពិតរបស់ឈ្មោះក្រុមនេះ ហើយបើតាមអ្វីដែល V បានបកស្រាយច្បាស់ជាអាចឲ្យអ្នកគ្រប់គ្នាយល់ស្រប ផ្អែកតាមមិត្តភាពដែលពួកគេមានឲ្យគ្នាប្រៀបដូចជាបងប្អូនបង្កើត៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី