Facebook ចំណាយ ២០លានដុល្លារ ដើម្បីការពារ Mark Zuckerberg កាលឆ្នាំមុន

  • 2020-04-14 07:14:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ ២០១៩ ក្រុមហ៊ុន​ Facebook បាន​ចំណាយ​ទឹក​ប្រាក់​ជាង​ ២៣ លាន​ដុល្លារ​លើ​ការ​ការពារ និង​ការ​ធ្វើ​ដំណើរ​ជា​លក្ខណៈ​ឯកជន​តាម​យន្តហោះ​សម្រាប់​លោក Mark Zuckerberg ដែល​ជា​នាយក​ប្រតិបត្តិ។ នេះ​បើ​ផ្អែក​តាម​លិខិត​ហិរញ្ញវត្ថុ​ដែល​ចេញ​ផ្សាយ​នា​ថ្ងៃ​សុក្រ​កន្លង​ទៅ។

ក្នុង​កញ្ចប់​លុយ​ជាង ២៣ លាន​ដុល្លារ​ គឺ​មាន​ប្រមាណ​ ១០,៤ លាន​ដុល្លារ​​ ជា​ការ​ចំណាយ​លើ​ការ​ពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​លោក Mark ពេល​នៅ​ផ្ទះ និង​ពេល​ធ្វើ​ដំណើរ។ ចំណែក​ ១០​លាន​ដុល្លារ​បន្ថែម​ គឺ​ត្រូវ​ចំណាយ​សម្រាប់​ការពារ​​​លោក Mark និង​ក្រុម​គ្រួសារ។ ធៀប​នឹង​ឆ្នាំ ២០១៨ ក្រុមហ៊ុន Facebook ចំណាយ ៩,៩៥ លាន​ដុល្លារ លើ​ការ​ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​នាយក​ប្រតិបត្តិ​ខ្លួន។

លិខិត​​ហិរញ្ញវត្ថុ​បាន​បង្ហាញ​ដែរ​ថា​​​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ជា​លក្ខណៈ​ឯកជន​ប្រចាំ​ឆ្នាំ ២០១៩ របស់​​លោក Mark Zuckerberg គឺ​ចំណាយ​អស់​ ២,៩៥ លាន​ដុល្លារ។ កាល​ពី​ឆ្នាំ ២០១៨ ​ថ្លៃ​ធ្វើ​ដំណើរ​នេះ​គឺ​អស់​ ២,៥៩ លាន​ដុល្លារ និង​នៅ​ឆ្នាំ ២០១៧ អស់​ ១,៥២ លាន​ដុល្លារ៕

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង