២​​គ្រាប់​ពី​ចម្ងាយ​របស់ ​ច្រឹង ពលរដ្ឋ នេះ​ស្អាត​អត់?

  • 2020-04-14 07:32:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជារដូវ​​កាល ២០២០ ខ្សែ​បម្រើវ័យក្មេង ច្រឹង ពលរដ្ឋ រក​បាន​២​គ្រាប់ហើយ​ឱ្យ​ក្លឹប​បាល់ទាត់ចំណូលថ្មី​វិសាខា ដែល២​គ្រាប់​នេះ ជាការស៊ុត​ពី​ចម្ងាយ។

អតីតខ្សែបម្រើក្លឹបសមាគម​កីឡា​បាល់ទាត់​កង​យោធពល​ខេមរភូមិន្ទ​ បានបង្ហាញ​ទម្រង់​លេង​យ៉ាងល្អឱ្យ​ក្លឹប​ថ្មី​របស់​គេ និង​ជួយ​បាន​ច្រើន​នៅ​តំបន់​កណ្ដាល។

២គ្រាប់​របស់ ច្រឹង ពលរដ្ឋ រក​បាន​ពេល​ក្រុម​វិសាខាប្រកួត​ជាមួយ​នគរ​បាល​ជាតិ និងសូលទីឡូអង្គរ។ បើអ្នកចង់ដឹង ពលរដ្ឋ ស៊ុត​យ៉ាង​ម៉េច​នោះ សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

គួរ​បញ្ជាក់​ថា ច្រឹង ពលរដ្ឋ បានចែកផ្លូវ​ជាមួយ​ក្លឹប​សមាគម​កីឡា​បាល់ទាត់​កង​យោធពល​ខេមរភូមិន្ទ ​​កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៩ ដោយមកចូលរួមជាមួយ​វិសាខា​ ហើយ​ក្លឹប​របស់​គេ​បច្ចុប្បន្នឈរលេខរៀងទី៣ក្នុង​តារាងមាន៩ពិន្ទុ៕

អត្ថបទ៖ អ៊ុំ សុភក្តិ