អ្នកស្រាវជ្រាវប្រាប់ឲ្យអ្នកប្រើ iPhone លុប App ទាំងនេះចោលភ្លាម

  • 2020-04-17 01:05:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ

ក្រុមអ្នកស្រាវជ្រាវនៅ Sophos Labs បានរកឃើញ App នៅលើ iOS ជាង ៣០ ដែលត្រូវតែលុបចោលភ្លាមៗ ព្រោះពួកវាអាចនឹងកាត់លុយអ្នកប្រើលើតម្លៃដ៏ខ្ពស់។

ក្រុមអ្នកស្រាវជ្រាវខាងលើឲ្យដឹងថា App ខ្លះអាចកាត់លុយអ្នកប្រើដល់ ៣០ដុល្លារក្នុងមួយខែ ឬ ៩ដុល្លារក្នុងមួយសប្តាហ៍ ក្រោយអនុញ្ញាតឲ្យប្រើ Free Trail រយៈពេល ៣ ឬ ៧ថ្ងៃ។ ប្រសិនបើបន្តបង់លុយបែបនេះ នោះអ្នកប្រើអាចនឹងអស់លុយជាង ៣៦០ ឬ ៤៦០ដុល្លារក្នុងមួយឆ្នាំ សម្រាប់ App តែមួយប៉ុណ្ណោះ។

គួរឲ្យដឹងថា App ភាគច្រើនក្នុងចំណោម ៣០ នោះ សុទ្ធតែដាក់ឲ្យដោនឡូត Free ពី App Store ប៉ុន្តែវានឹងកាត់លុយពីអ្នកប្រើក្នុងតម្លៃដ៏ខ្ពស់មួយក្រោយចប់ Free Trail។

ក្រុមអ្នកស្រាវជ្រាវដដែលខាងលើពន្យល់ថា ប្រសិនបើអ្នកគិតថា App ទាំងនោះ Free ហើយ Install វា នោះវានឹងលោត Notification ឲ្យប្រើ Free Trail ភ្លាមៗជាលើកដំបូង។ ក្រោយមក វានឹងឲ្យអ្នកប្រើបំពេញ Payment។ ក្នុងករណីខ្លះ មុខងារសំខាន់នៃ App នោះអាចប្រើបាន ទាល់តែអ្នកចុះឈ្មោះ និងបង់លុយឲ្យវា។ អ្នកប្រើមួយចំនួនអាចនឹងចុះឈ្មោះ ដោយមិនបានអានលម្អិតឡើយ។

App ដែលអ្នកគួរតែលុបចេញពី iPhone ឬ iPad របស់អ្នកភ្លាមៗមានដូចជា៖

  • Seer App: Face, Horoscope, Palm
  • Selfie Art – Photo Editor
  • Palmistry Decoder
  • Lucky Life – Future Seer
  • Life Palmistry – AI Palm & Tag
  • Picsjoy-Cartoon Effect Editor
  • Aging seer – Faceapp, Horoscope
  • Face Aging Scan-AI Age Camera
  • Face Reader – Horoscope Secret
  • Horoscope Secret
  • CIAO – Live Video Chat
  • Astro Time & Daily Horoscope
  • Video Recorder / Reaction
  • Crazy Helium Funny Face Editor
  • Banuba: Face Filters & Effects
  • QR Code Reader – Scanner
  • QR Code Reader & Barcode PRO
  • Max Volume Booster
  • Face Reading – Horoscope 2020
  • Forecast Master 2019
  • mSpy Lite Phone Family Tracker
  • Fortunescope: Palm Reader 2019
  • Zodiac Master Plus – Palm Scan
  • WonderKey-Cartoon Avatar Maker
  • Avatar Creator – Cartoon Emoji
  • iMoji – Cartoon Avatar Emojis
  • Life Insight-Palm & Animal Face
  • Curiosity Lab-Fun Encyclopedia
  • Quick Art: 1-Tap Photo Editor
  • Astroline astrology, horoscope
  • Celeb Twin – Who you look like
  • My Replica – Celebrity Like Me

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សេង ឡុង

បិទ