តើអ្នកដឹងអំពីការដាំដំណាំ ហាយដ្រូផូណិក គេដាំបានយ៉ាងដូចម្ដេចដែរ?

  • 2020-04-17 08:15:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធហាយដ្រូផូណិក គឺជាការដាំដុះដំណាំតាមបែបប្រព័ន្ធថ្មី ខុសប្លែកពីការដាំដុះ នៅតាមចម្ការធម្មតា។ ដំណាំហាយដ្រូផូណិក គឺជាការដាំដុះតាមប្រព័ន្ធទឹក ដែលអាចច្នៃបានច្រើនយ៉ាង ច្រើនទម្រង់ទៅតាមលទ្ធភាព នៃអ្នកដាំដុះនិមួយៗ។ នេះជាការលើកឡើង របស់លោក ចាវ ប៉េង ណាំ គ្រូបណ្ដុះបណ្ដាលផ្នែកកសិកម្ម និងជានាយកអង្គការអភិវឌ្ឈន៍កសិកម្មកម្ពុជា បានប្រាប់ sabay តាមរយៈសារអេឡិចត្រូណិក កាលពីពេលថ្មីៗនេះ។

នេះជាការដាំដុះតាមប្រព័ន្ធ ហាយដ្រូផូណិក

លោកចាវ ប៉េងណាំ បានឲ្យដឹងទៀតថា «ខ្ញុំមិនច្បាស់ទេថា ប្រព័ន្ធហាយដ្រូផូណិក បានចូលមកកម្ពុជានៅពេលណា ប៉ុន្ដែសម្រាប់ខ្ញុំផ្ទាល់ ប្រព័ន្ធហាយដ្រូផូណិក ខ្ញុំចេះដាំដុះដំណាំតាមប្រព័ន្ធនេះ នៅអំឡុងឆ្នាំ ១៩៩៨។ នៅពេលនេះមានអ្នកសើចច្រើនថា កម្ពុជាមានដីច្រើន មកដាំអីតាមទុយោទឹកទៅវិញ»។

លោកគ្រូ ចាវ ប៉េងណាំ

មែនទែនទៅ ការដាំដុះដំណាំតាមប្រព័ន្ធហាយដ្រូផូណិក អាចចំណេញជាងការដាំដុះដំណាំតែមបែបប្រពៃណីសព្វថ្ងៃនេះ ព្រោះថា ប្រសិនបើយើងរៀបចំដំឡើងប្រព័ន្ធហាយដ្រូផូណិក ដោយចំណាយប្រាក់តែម្ដង គឺយើងអាចប្រើប្រាស់រហូតដល់ ១០ ទៅ ២០ឆ្នាំ អាស្រ័យលើទុយោរបស់យើងមានគុណភាពប៉ុណ្ណា?។ ចំណែកការដាំដុះចម្ការដាំម្ដងប្រមូលផល ត្រូវភ្ជួរដីម្ដង ហើយបើយើងគិតពីការចំណាយកម្លាំង និង ការជួលគេភ្ជួរដី គឺអស់លុយសម្រាប់ដំឡើងប្រព័ន្ធហាយដ្រូផូណិកទៅហើយ។ នេះជាការលើកឡើងរបស់ លោក ចាវ ប៉េងណាំ។

យ៉ាងណាមិញ ដើម្បីក្លាយជាអ្នកជំនាញ នៃការដាំដុះប្រព័ន្ធហាយដ្រូផូណិក ត្រូវចេះជំនាញ ៣ គឺ ទី១ ចេះដំឡើងប្រព័ន្ធនៃការដាំដុះ ទី២ ចេះបណ្ដុះកូន និងទី ៣ ចេះលាយជី សម្រាប់ផ្គត់ផ្គង់ដំណាំ តាមប្រព័ន្ធហាយដ្រូផូណិក។

ប្រិយមិត្តកុំមានការព្រួយបារម្ភ ប្រសិនបើចង់ចេះជំនាញដាំដុះតាមប្រព័ន្ធហាយដ្រូផូណិក គឺអាចមកសិក្សារៀនសូត្រ នៅអង្គការ អភិវឌ្ឈន៍កសិកម្មកម្ពុជា ឬអាចឲ្យក្រុមការងារអង្គការមកដំឡើងជូនដល់ផ្ទះក៏បាន ដែលប្រិយមិត្តអាចទំនាក់ទំនង បានតាមរយៈលេខទូរសព្ទ ០១១/០១៦ ៧៨ ៨៧ ៦០។

តើការដាំដុះប្រព័ន្ធហាយដ្រូផូណិក មានប៉ុន្មានប្រភេទ? យើងអាចដាំដុះបានច្រើនទម្រង់ តែលោក ចាវ ប៉េងណាំ ចែករំលែក នៃការដាំដុះ ៤ ទម្រង់ ដូចខាងក្រោម៖

  • ១. ការដាំដុះតាមប្រព័ន្ធទុយោទឹក៖ យើងអាចដំឡើងប្រព័ន្ធដាំដុះតាមរយៈទុយោទឹក ដែលប្រើទុយោលេខ ៧៥-៨០ បន្ទាប់មកយើងចោះរន្ធប៉ុនកូនកញ្ច្រែង សម្រាប់ដាក់កូនដំណាំ។ សូមមើលរូបភាពខាងក្រោម
  • ២. ការដាំដុះដោយដំឡើងជាងអាង៖ យើងអាចរៀបជាអាងទឹក បន្ទាប់មកបណ្ដែតស្នោរ ហើយយើងគូសខ្នាតស្នោត ចោះប៉ុនកញ្ច្រែង កូនដំណាំ ដើម្បីដាំដុះដំណាំ ដែលយើងចង់ដាំ។
  • ៣. ការដាំដុះតាមធុងស្ពេត្រូ ដោយគ្រាន់តែចោះរន្ធ ប៉ុនកញ្ជ្រែងកូនដំណាំ គឺរួចជាស្រេច
  • ៤. ដបទឹកសុទ្ធ៖ ដបទឹកសុទ្ធក៏អាចរៀបជាប្រព័ន្ធនៃការដាំដុះនេះបានដែរ ដោយគ្រាន់តែចោះរន្ធ សម្រាប់ដាក់កញ្ច្រែកបន្លែ ដូចប្រព័ន្ធផ្សេងៗខាងលើ។

លោកចាវ ប៉េងណាំ បានបញ្ជាក់ថា ដំណាំដែលគេនិយមដាំដុះតាមប្រព័ន្ធហាយដ្រូផូណិក គឺមាន ផ្កាខាត់ណា ស្ពៃតឿ និងស្ពៃចង្កឹះ ជាដើម។

ចង់​បាន​បន្លែ​ ត្រី សាច់ ផ្លែឈើស្រស់ៗរាល់ថ្ងៃ និង​ផលិផលខ្មែរ​ជាច្រើនមុខធានាសុវត្ថិភាព និង​ល្អចំពោះសុខភាព ដឹកជូនឥតគិតថ្លៃ រហ័សត្រឹមតែ ២០នាទីប៉ុណ្ណោះនៅភ្នំពេញ អាចទៅមើលផ្ទាល់ ឬ ចុចកុម្ម៉ងឥលូវនេះបាន ៖

  • ទីតាំងរបស់ផ្សារ៖ អគារ #S3-17, តាមបណ្ដោយផ្លូវ ឧកញ៉ាទេពផន St. (182) អគារផ្នែកខាងមុខ នៃផ្សារទំនើប អូឡាំព្យារ។

  • វិបសាយ៖ ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា

  • ហ្វេសប៊ុកផេក ៖ Leng Navatra Market

  • [សូមដោនឡូត] Mobile App (Playstore): Navatra Market ឬ iOS App Store

  • លេខទូរសព្ទកុម្ម៉ង់ទិញ ០០០០ (សម្រាប់ Cellcard ឥតគិតថ្លៃ) និង ០១១ ៤៤៤ ៤៤៤ ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី