អាកាសធាតុប្រែប្រួល! កុំឲ្យងាយឈឺ គួរ​ញុំាបន្លែ​ទាំង ៦ប្រភេទនេះជួយសុខភាព​នារដូវក្តៅ

  • 2020-04-18 03:55:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្លែ​គឺ​ជា​អាហារ​មួយ​ដែល​អ្នក​មិន​គួរ​ខ្វះ​ នៅ​ក្នុង​បន្លែ​និមួយៗ​មាន​គុណ​សម្បត្តិ​និង​សារធាតុ​ចិញ្ចឹម​ខុស​ៗ​ពី​គ្នា។ ខណៈ​អាកាសធាតុ​ចាប់ផ្ដើម​ប្រែប្រួល​ផង​ដែរ​នោះ អ្នកក៏គួរ​ផ្លាស់​ប្ដូរ​ទម្លាប់​ហូបចុក​ ប្ដូរ​ប្រភេទ​អាហារ​ទើប​ជំនួយ​សុខភាព ​។

ដើម្បី​ឲ្យ​សុខភាព​រឹង​មាំ ធន់​នឹង​ជំងឺ​នានា កុំ​ឲ្យ​មក​បៀតបៀន​នោះ អ្នក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទៅ​លើ​ការ​ហូប​ចុក។ ជាក់​ស្ដែង​ អ្នក​គួរ​ទទួល​ទាន​អាហារ​ណា ដែល​ជួយ​កាត់​បន្ថយ​កម្ដៅ​ក្នុង​ខ្លួន។

បន្លែ​ប៉ុន្មាន​ប្រភេទ​ខាង​ក្រោម​នេះ មិន​ត្រឹម​តែ​ផ្ដល់​សារធាតុ​ចិញ្ចឹម​នោះ​ទេ តែ​ក៏​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ការពារ​សារពាង្គកាយ​ និង​កាត់​បន្ថយ​កម្ដៅ​ក្នុង​ខ្លួន​ផង​ដែរ៖

១. ផ្លែត្រប់ ៖ ប្រភេទ​បន្លែ​នេះ​ មាន​គុណ​ប្រយោជន៍​ជាច្រើន​ដូចជា វីតាមីន សារធាតុ​ជួយ​ទ្រទ្រង់​រាងកាយ ជាតិ​ដែក កាល់ស្យូម និង សារធាតុ​រ៉ែ។ មួយ​វិញ​ទៀត​ផ្លែ​ត្រប់​ សម្បូរ​ជាតិ​សរសៃ​( Fiber) ជំនួយ​ដល់​ការ​​រំលាយ​អាហារ។

២. ត្រសក់ ៖ ត្រសក់​មិន​ត្រឹម​តែ​មាន​ជីវជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​លក្ខណៈ​ល្អ​បំផុត។ ភាគ​ច្រើន​ត្រូវ​បាន​គេ​បរិភោគ​ឆៅ ឬ​ធ្វើ​ជា​ភេសជ្ជៈ។

៣. ប៉េងប៉ោះ ៖ ប៉េងប៉ោះ​ អាច​ច្នៃ​ទៅ​ធ្វើ​ជា​របស់​ញ៉ាំ​បាន​ច្រើន​ប្រភេទ​ដូចជា ឆា ស្ងោ ញ៉ាំ​ឆៅ ទឹក​ក្រឡុក​ និង​ធ្វើ​ជា​ទឹក​ជ្រលក់។ លើស​​ពី​នេះ​ ជំនួយ​សម្រស់​​ទៀត​ផង។ ប៉េង​ប៉ោះ​គឺ​ជា​វីរបុរស​នៅ​ពេល​និយាយ​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កម្ដៅ​​នៅ​រដូវ​ក្ដៅ។

៤. ម្រះ ៖ បន្លែ​ប្រភេទ​នេះ​អាច​ជា​មិនមែន​ជា​ចំណូល​ចិត្ត​របស់​មនុស្ស​ទូទៅ ប៉ុន្តែ​សារជាតិ​ នៃ​ជាតិ​ល្វីង​របស់​ម្រះ​ជួយ​កាត់​បន្ថយ​កម្ដៅ​ក្នុង​ខ្លួន។ តាម​ប្រវត្តិសាស្ត្រ​នៃ​ ទឹក​ជូរ​ល្វីង​ ត្រូវ​បាន​ប្រើ​ជា​ឱសថ​បុរាណ​ ដ៏​មាន​ប្រជាប្រិយ​ភាព​ ដើម្បី​ព្យាបាល​ជំងឺ​ផ្សេងៗ​នៃ​ក្រពះ​ និង​បេះដូង។

៥.សណ្ដែក​បៃតង ៖ សណ្ដែក​បៃ​តង ឬ​សណ្ដែក​គឺ​ជា​អាហារ​ដែល​ពេញ​និយម​ចំពោះ​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​ ព្រោះ​វា​មាន​ចំនួន​កាល់ឡូរីទាប​។ បន្លែ​ប្រភេទ​​នេះ​ងាយ​រក​បាន​​នៅ​​លើ​ទី​ផ្សារ​ព្រោះ​វា​ត្រូវ​បាន​គេ​ដាំ​ដុះ​​ពេញ​មួយ​ឆ្នាំ។

៦.ការ៉ុត ៖ ការ៉ុត​ជា​បន្លែ​ដែល​មនុស្ស​ទូទៅ​ចូលចិត្ត​ វា​មិន​ត្រឹម​តែ​ជំនួយ​ជាតិ​ទឹក​នោះ​ទេ ជំនួយ​ដល់​សម្រស់​ទៀត​ផង។ ការ៉ុត​ស្រដៀង​និង​សណ្ដែក​បៃតង​ដែរ ព្រោះ​ត្រូវ​បាន​ដាំ​ដុះ​ពេញ​មួយ​ឆ្នាំ ជាទូទៅ​គេ​ចូល​ចិត្ត​យក​ទៅ​ធ្វើ​ជា​ភេសជ្ជៈ។

ខណៈ​​រដូវ​កាល​នេះ អ្នក​មិនហ៊ាន​ចេញ​ទៅ​ក្រៅ​ ជួបមនុស្ស​ច្រើន​នោះ លោក​អ្នក​អាច​កុម្ម៉ង់​ បន្លែ ត្រី សាច់ ផ្លែឈើស្រស់ៗរាល់ថ្ងៃ និង​ផលិតផលខ្មែរជាច្រើនមុខធនាសុវត្ថិភាព និង​ល្អចំពោះសុខភាព​ ដឹកជញ្ជូនឥតគិតថ្លៃ រហ័សត្រឹមតែ ២០នាទីប៉ុណ្ណោះនៅភ្នំពេញ អាចទៅមើលផ្ទាល់ ឬចុចកុម្ម៉ង់ឥលូវនេះបាន ៖

  • ទីតាំងរបស់ផ្សារ៖ អគារ #s3-17, តាមបណ្ដោយផ្លូវ ឧកញ៉ាទេពផន St. (182) អគារផ្នែកខាងមុខនៃផ្សារទំនើបអូឡាំព្យារ។

  • វិបសាយ៖ ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា

  • ហ្វេសប៊ុកផេក ៖ Leng Navatra Market

  • [សូមដោនឡូត] Mobile App (Playstore): Navatra Market ឬ iOS App Store

  • លេខទូរសព្ទកុម្ម៉ង់ទិញ ០០០០ (សម្រាប់ Cellcard ឥតគិតថ្លៃ) និង ០១១ ៤៤៤ ៤៤៤ ៕

អត្ថបទទាក់ទង៖ តើអ្នកដឹងអំពីការដាំដំណាំ ហាយដ្រូផូណិក គេដាំបានយ៉ាងដូចម្ដេចដែរ?

អត្ថបទ៖ លីដា