អត់ដឹងញុំាអីព្រឹកនេះ តោះ! សាក ៥មុខល្បីឆ្ងាញ់ហើយជួយរាងកាយឲ្យរឹងមាំ មានសេវាដឹកជូនរហ័ស
- 2020-04-19 01:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់ដឹងញុំាអីព្រឹកនេះ តោះ! សាក ៥មុខល្បីឆ្ងាញ់ហើយជួយរាងកាយឲ្យរឹងមាំ មានសេវាដឹកជូនរហ័ស
ចន្លោះមិនឃើញ
ដោយការបារម្ភខ្លាចឡើងគីឡូ អ្នកខ្លះទ្រាំអត់ញុំាអាហារពេលព្រឹក ហើយចាំញុំាអាហារពេលថ្ងៃសរុបតែម្តង។ តាមពិតទៅការធ្វើបែបនេះគឺជាទម្លាប់អាក្រក់ធ្វើឲ្យសុខភាពចុះអន់ខ្សោយទៅវិញទេ ។ នេះបើយោងតាមវិបសាយសុខភាពអន្តរជាតិ WebMD។
ដើម្បីជួយឲ្យសុខភាពរឹងមាំល្អ អ្នកគួរចូលគេងពីព្រលប់ ភ្ញាក់ពីព្រលឹម ហើយត្រូវញុំាអាហារពេលព្រឹកឲ្យបានទៀង មុនម៉ោង១០ព្រឹករាល់ថ្ងៃ ដែលក្នុងនោះគួរមាន បន្លែ ត្រីសាច់ចម្អិនឲ្យឆ្អិនល្អ ឬ ផ្លែឈើ និងផឹកទឹកផ្លែឈើស្រស់ ឬ ទឹកដោះគោស្រស់មួយកែវ ជាប្រចាំ នោះនឹងផ្តល់កម្លាំងឲ្យអ្នកស្រស់ស្រាយពេលមួយថ្ងៃ ។
ដោយបច្ចុប្បន្នមេរោគកូវីដ១៩ កំពុងរាតត្បាត ភាគច្រើនគ្រប់គ្នាបានប្តូរមកធ្វើការងារនៅផ្ទះ និងកាត់បន្ថយការចេញក្រៅបើមិនមានករណីចាំបាច់។ ដូច្នេះក្រៅពីនៅផ្ទះចម្អិនអាហារពេលព្រឹកដោយខ្លួនឯង អ្នកក៏អាចចុចកុម្ម៉ង់ម្ហូបញុំាតាមអេបដែលមានសេវាដឹកជូនរហ័ស វាធានាសុវត្ថិភាពចំពោះសុខភាព ងាយស្រួល ហើយមិនចំណាយច្រើន។
ក្រែងមិនទម្លាប់ចូលអេបចុចកុម្ម៉ង់ម្ហូប តោះ! រៀនប្រើអេបដូចខាងក្រោម ងាយៗ ៖
ហាងខ្លះមានប្រម៉ូសិនចុះថ្លៃថែមទៀត ហើយពេញចិត្តមួយណា ចុចចូលកុម្ម៉ង់បាន។ លឿនណាស់ គ្រាន់តែចុចកុម្ម៉ង់រួច ក្រុមការងារនឹងទាក់ទងផ្តល់ព័ត៌មានពីពេលវេលាដឹកជូនដល់ផ្ទះអ្នកភ្លែត មិនឲ្យចាំយូរឡើយ។
សម័យកូវីដ មើលមេរោគមិនឃើញទេ សូម្បីកាន់ក្រដាសប្រាក់ក៏គួរកាត់បន្ថយដែរ ។ ដូច្នេះជម្រើសល្អ និងសុវត្ថិភាពបំផុតនោះ គឺបង់តាមរបៀប contactless ឬ បែបឌីជីថល [ABA Pay, Aeon Visa , Pipay , SmartLuy និង Wing] ដែលរហ័ស ងាយស្រួល សុវត្ថិភាព មិនបាច់ខ្វល់រឿងរាប់លុយ ឬអាប់លុយឡើយ។
ម្យ៉ាងក្រោយចុចកុម្ម៉ងរួច នឹងលោតចេញកម្មវិធីឲ្យអ្នកតាមដានថា ពេលណាម្ហូបដែលអ្នកកុម្ម៉ង់ត្រូវបានចម្អិនរួច ហើយពេលណាអ្នកដឹក ទទួលបានម្ហូបនោះ និងកំពុងនៅតាមផ្លូវដឹកជូនអ្នកជាដើម។ឃើញរាល់ដំណាក់កាលបែបនេះ ជឿជាក់ថាអ្នកច្បាស់ជា អាចរង់ចាំបានយ៉ាងស្ងប់ចិត្ត។
តោះ ! ឥលូវមកស្គាល់ អាហារពេលព្រឹក ៥ មុខពេញនិយមបំផុតនៅកម្ពុជា ញុំាទៅបានទាំងឆ្ងាញ់ ផ្តល់កម្លាំង ជួយឲ្យសុខភាពរឹងមាំ ៖
អត្ថបទទាក់ទង ៖ ឃ្លាននៅ? អំឡុងកូវីដ អត់ចេញពីផ្ទះក៏មិនស្រេ្តស បើចេះប្រើអេបទំនើបនេះសព្វ