មកស្គាល់សម្លបែបខ្មែរ-ចិន ៥មុខល្អញុំាក្នុងរដូវក្តៅ ជួយឲ្យត្រជាក់ក្នុងខ្លួន សុខភាពរឹងមាំ

  • 2020-04-19 04:36:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់​ថ្ងៃ​ឲ្យតែ​ដល់​ម៉ោង​ត្រូវ​ទៅ​ផ្សារ​ធ្វើ​ម្ហូប ដឹង​តែ​ឈឺ​ក្បាល​ ព្រោះ​មិន​ត្រូវ​ស្ល​អីឲ្យ​ត្រូវ​ចិត្ត​អ្នក​ផ្ទះ។ ឥលូវ​កាន់​តែ​ស្មុគ​ស្មាញ​ថែម​ទៀត ព្រោះ​តាំង​ពី​មេរោគ​កូវីដ​រាត​ត្បាត​មក ការ​ដើរ​ផ្សារ​រាល់​ថ្ងៃ​ត្រូវ​កាត់​បន្ថយ ដោយ​ប្តូរ​មក​ជា​ទៅ​ផ្សារ ១​សប្តាហ៍​ម្តង ឬ ពីរ បី​ថ្ងៃ​ម្តង​វិញ។ ដូច្នេះ​ពិត​ជា​ចាំ​បាច់​ដែល​ត្រូវ​គិត​ទុក​ជា​មុន​ឲ្យ​ច្បាស់​ថា​សប្តាហ៍​នេះ ត្រូវ​ស្ល​អី​ខ្លះ ឲ្យ​ញុំា​ទៅ​បាន​ឆ្ងាញ់​ពិសារ ហើយ​ជួយ​ឲ្យ​សុខភាព​ក្រុម​គ្រួសារ​រឹង​មាំ ដើម្បី​ជា​រនាំង​ការពារ​ឲ្យ​ឈ្នះ​ជំងឺ​នា​រដូវ​ក្តៅ។

រឿង​ទៅ​ផ្សារ កុំ​បារម្ភ ឥលូវ​អ្នក​អាច​ចុច​ទិញ​បន្លែ ត្រី សាច់ តាម​អេប ឬ​វិបសាយ ដែល​ជា​បន្លែ​ធម្មជាតិ ធានា​សុវត្ថិភាព​ចំពោះសុខភាព​បំផុត ពី ផ្សារ​កសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ដែល​ផ្តល់សេវាដឹកជូន ឥត​គិត​ថ្លៃ ក្នុង​រយៈពេល តែ ២០នាទីប៉ុណ្ណោះ។ តោះ​! សាក​មើល និងចុចកុម្ម៉ង ខាងក្រោម៖

  • វិបសាយ៖ ផ្សារកសិផល​ធម្មជាតិ ឡេង​ ណាវ៉ាត្រា

  • លេខ​ទូរសព្ទ​កុម្ម៉ង់​ទិញ ០០០០ (សម្រាប់​ Cellcard ឥត​គិត​ថ្លៃ) និង ០១១ ៤៤៤ ៤៤៤ ។​

  • ហ្វេសប៊ុកផេក ៖ Leng Navatra Market

  • [សូមដោនឡូត] Mobile App (Playstore): Navatra Market ឬ iOS App Store

  • ទី​តាំង​របស់​ផ្សារ៖ អគារ #S3-17, តាម​​បណ្ដោយ​ផ្លូវ​ ឧកញ៉ា​ទេពផន St. (182) ផ្នែក​ខាង​មុខ​ នៃ​ផ្សារ​ទំនើប​ អូឡាំព្យារ។

ចង់​បាន​ឆ្ងាញ់មាត់​ ហើយល្អចំពោះសុខភាពនោះ ក្នុងរដូវក្តៅបែបនេះ  Sabay សូមណែនាំម្ហូបខ្មែរ កាត់​ចិន ៥មុខ ងាយ​ធ្វើ​តាមផ្ទះ ឯ​គ្រឿង​ផ្សំ​ក៏​ងាយ​ស្រួល​រក​ទិញ ដូច​ខាង​ក្រោម ៖

១. ជ្រក់ក្រៅឆ្នាំង ៖ ញុំា​ពេល​ក្តៅៗ ហុតទៅ ​ស្រលះ​​បំពង់​ក ស្រួល​ខ្លួន​ណាស់​ ។ ស្ងោរ​ជ្រក់់​ក្រៅ​ឆ្នាំង គឺ​ជា​សម្លរ​សាមញ្ញ​មួយ​មុខ​ដែល​ស្រ្តី​មេផ្ទះ​និយម​ធ្វើ​ពិសារ ដោយ​សារ​តែ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ និង​ឆាប់​រហ័ស​មិន​ចំណាយ​ពេល​យូរ ។ ប៉ុន្តែ​ក្នុង​ការ​ធ្វើ​សម្លរ​មួយ​មុខ​នេះ​ក៏​អាច​មាន​វិធី​ធ្វើ​ផ្សេង​ៗគ្នា​ទៅ​តាម​គ្រួសារ​នីមួយៗ។

គ្រឿងផ្សំ៖ ពង​ទា ឬ ពង​មាន់ ( ២-៣ គ្រាប់ ទៅ​តាម​បរិមាណ​ដែល​អ្នក​ពិសា) , ត្រី​ងៀត ១​ចាន​ចង្កិះ (តាម​ចំណង់​ចំណូល​ចិត្ត), អំពិល​ទុំ (តាម​បរិមាណ​រសជាតិ​អ្នក​ចង់​ពិសារ) , ខ្ទឹម​បារាំង ៣-៤ ចំណិត (សំរាប់១ចាន) , ខ្ទឹមស ៣-៤ ចំណិត (សំរាប់​១​ចាន), ស្ករ​ស មួយ​ស្លាប​ព្រា​កាហ្វេ, អំបិល កន្លះ​ស្លាប​ព្រា​កាហ្វេ, ជី (បរិមាណ​សម​ល្មម​សម្រាប់​មួយ​ចាន) , អាច​បន្ថែម ក្រូច​ឆ្មារ (តាម​ចំណូល​ចិត្ត)។

២. សម្លរ​ម្ជូរ​យួន ៖ ក្តៅ​ហុយៗ សម្លរ​នេះ​ពោរ​ពេញ​ដោយ​បន្លែ​ត្រី សាច់ ដែល​សម្បូរ​សុទ្ធ​តែ វីតាមីន​ល្អ​ចំពោះ​សុខភាព។ ក្រៅ​ជូអែម​ឆ្ងាញ់​ហើយ ឈ្ងុយ​គួរ​ឲ្យ​ចង់​ញុំា គ្រាន់​តែ​ធម​ក្លិន​ក៏​មាន​កម្លាំង​ដែរ។ ​គ្រឿង​ផ្សំ​មាន​៖ ដូច​ជា ត្រីរ៉ស់ 4 ខាំ, ប៉េងប៉ោះ 1 ផ្លែ ,ត្រឡាច កន្លះ​ផ្លែតូច ,ក្រអៅ​ឈូក 2 ដើម, ម្នាស់ 1 ចំហៀង ,ខ្ទឹមស 5 គ្រាប់ ,អំពិល​ទុំ 1 កូន​ចាន , ស្ករស 2 ស្លាប​ព្រាបាយ, ម្សៅ​ស៊ុប 1 ស្លាបព្រា​បាយ, ជីរ​សម្ល​ម្ជូរ​យួន (ជីរ​នាង​វង ជីរណា ស្លឹក​ខ្ទឹម ម្អម) ។

៣. ស្ងោរ​ជីឆាយ (ស៊ុប​តៅ​ហូ​ សារាយសមុទ្រ​) ៖  ពិត​ណាស់ ជីឆាយ ជា​ប្រភេទ​អាហារ​ជីវ​ជាតិ​ខ្ពស់​បែប​សសៃ​ដែល​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​ជួយ​ឲ្យត្រជាក់ក្នុងខ្លួន ។ តៅហូ សម្បូរ​ដោយ​ប្រូតេអ៊ីន ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​រឹងមាំ ។

គ្រឿងផ្សំ៖ ជី​ឆាយ ៣០ក្រាម, ប្រហិត​ត្រី សាច់​ជ្រូក ឬសាច់​គោ ១៥០ក្រាម (តាម​ចំណូលចិត្ត), សាច់ ចិញ្រ្ចាំ ១៥០ក្រាម មូល​ជា​ដុំៗ, ផ្សិត​ក្រៀម​ត្រាំ​ទឹក​ឲ្យ​ទន់ កាត់​ជា​ដុំ​ៗ កន្លះ​កូន​ចាន, ការ៉ុត ១​ផ្លែ, ស្លឹក​ខ្ទឹម​ហាន់, ខ្ទឹម​ចិញ្រ្ចាំ​លីង ១ស្លាប​ព្រា​បាយ,ទឹក​ស៊ី​អ៊ីវ ៣ស្លាប​ព្រា​បាយ, ស្ករ​ស ១ស្លាប​ព្រា​បាយ, អំបិល កន្លះ​ស្លាប​ព្រា​កាហ្វេ, ទឹក ៣-៤កូនចាន។

៤. ស្ងោម្រះ ញាត់សាច់ជ្រូកចិញ្ច្រាំ ៖ សាច់​ជ្រូក ចិញ្ច្រាំ​ឲ្យ​ម៉ត់ , បង្គា​បក​ឲ្យ​ស្អាត ( យក​បង្គា​តូច​ៗល្មម ) , បង្គា​ក្រៀម, ម្រះ កាត់​ជា​កង់ រួច​យក​ស្នូល​គ្រាប់​ចេញ , ខ្ទឹម​ស​ចិញ្ច្រាំ​ឲ្យ​ម៉ត់, ទឹកត្រី ស្ករស ម្សៅស៊ុប អំបិល ម្រេច , ស្លឹកខ្ទឹម ស្លឹក​ជីវាន់​ស៊ុយ ។

៥. ស្ងោ​ប៉េងបោះ ញាត់​សាច់​ជ្រូកចិញ្ច្រាំ ៖ ប៉េង​បោះ​ពោរ​ពេញ​ដោយ​វីតាមីន C ជួយ​បាន​ទាំង​សម្រស់ ឲ្យ​ស្បែក​ភ្លឺ​ស្រស់​ថ្លា និង​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ។

គ្រឿងផ្សំ៖ ៖ ប៉េងប៉ោះទុំ ៤-៥ផ្លែ, សាច់ជ្រូកចិញ្ច្រាំ, មីសួរត្រាំទឹកក្តៅ ១ក្តាប់ ,ខ្ទឹមក្រហម ៣មើប, ស្លឹកខ្ទឹម ៣ដើម, ពងទា១ , ម្រេច ចុងស្លាបព្រាកាហ្វេ , អំបិល ចុងស្លាបព្រាកាហ្វេ ,ស្ករ ចុងស្លាបព្រាកាហ្វេ ,ផ្សិតចំបើងចិញ្ច្រាំ ១ក្តាប់ , ប្រេងឆា ៣ស្លាបព្រា ៕

អត្ថបទ៖ លីដា

អត្ថបទថ្មី