មរណភាព​​ផលិតកររឿង​ Tom and Jerry និង​ស្នាដៃល្បីធ្វើ​ឲ្យ​​មនុស្សគ្រប់គ្នាចាំមិនភ្លេច

  • 2020-04-21 02:33:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Gene Deitch ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា​ជាផលិតកររឿង​ដ៏​ឆ្នើម​របស់​តុក្កតា​ដ៏​ល្បី​ «Tom and Jerry» និង​ «Popeyes» បាន​ទទួលមរណភាព​ហើយ​នៅអាយុ​ ៩៥ឆ្នាំ ត្រូវ​នឹង​យប់​ថ្ងៃ​ព្រហស្បត្តិ៍​ ក្នុង​អគារស្នាក់​នៅ​របស់​លោក​ ដែល​ស្ថិត​ក្នុង​ទីក្រុង​ Prague សាធារណរដ្ឋឆែក។ អ្នក​បោះពុម្ពសៀវភៅ​របស់​លោក​ ដែល​មាន​ឈ្មោះ​ថា​ Petr Himmel បាន​បញ្ជាក់​ទៅ​កាន់​សារព័ត៌មាន​ថា ការ​ស្លាប់​របស់ Gene គឺ​ភ្លាមៗ ដោយ​មិន​ដឹង​ខ្លួន​ឡើយ។

មរណភាព​របស់​ អ្នក​ផលិត​រឿង​ដ៏​ឆ្នើម​រូប​នេះ​ បាន​ធ្វើ​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក ពិសេស​អ្នក​គាំទ្រ​ស្នាដៃ​លោកទាំងអស់​មាន​ការ​សោកស្ដាយ​ជាខ្លាំង ថែមទាំង​អរគុណ​ដែល​បាន​ធ្វើ​ឲ្យកុមារភាព​របស់ពួកគេ​មាន​ន័យ។

ជាក់ស្ដែង​និយាយពី​កេរ្តិ៍ឈ្មោះ​វិញ​ Gene ដែល​មាន​ឈ្មោះ​ពេញ​ Eugene Merrill Deitch ត្រូវ​បាន​គេ​លើក​ថាជា​អ្នក​បង្កើត​ភាពយន្កគំនូរជីវចល​ល្បីៗ​មាន​ដូចជា​ Tom and Jerry, Munro, Tom Terrific, Nudnik ក៏ដូចជា Popeye ជា​ដើម៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម