អ៊ុក សុវណ្ណារី ស្ម័គ្រចិត្ដធ្វើជាតារាឯកទី៥ ក្នុងសកម្មភាពជួយលើកកម្ពស់បន្លែធម្មជាតិ
- 2020-04-21 10:04:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុក សុវណ្ណារី ស្ម័គ្រចិត្ដធ្វើជាតារាឯកទី៥ ក្នុងសកម្មភាពជួយលើកកម្ពស់បន្លែធម្មជាតិ
ចន្លោះមិនឃើញ
ក្រៅពីតារាចម្រៀងខេមរៈ សិរីមន្ដ ខេម តន់ ច័ន្ទសីម៉ា ឥឡូវនេះលេចមុខតារាចម្រៀងល្បីឈ្មោះវ័យក្មេងម្នាក់ទៀតហើយ គឺកញ្ញា អ៊ុក សុវណ្ណារី បានស្ម័គ្រចិត្តជួយផ្សព្វផ្សាយពីកសិផលនៅផ្សារកសិផលធម្មជាតិឡេង ណាវ៉ាត្រា។
គិតត្រឹមដើមសប្ដាហ៍ទី៤ នៃខែមេសា នេះ កញ្ញា អ៊ុក សុវណ្ណារី គឺជាតារាចម្រៀងទី៥ ដែលបានចូលរួមគាំទ្រកសិផលធម្មជាតិ និងលើកកម្ពស់ជីវភាពកសិករ តាមរយៈចុះទៅដល់មូលដ្ឋាន ឬកន្លែងដាំដុះផ្ទាល់របស់កសិករ ដើម្បីផ្សព្វផ្សាយពីសកម្មភាពទាំងនោះដល់អ្នកគាំទ្ររបស់ខ្លួន និងអ្នកនិយមទទួលកសិផលសរីរាង្គ។
តារាចម្រៀង អ៊ុក សុវណ្ណរី ចាប់ផ្ដើមមានភាពល្បីល្បាញតាមរយៈបទ"ខ្ញុំក្លាយជាអ្នកជំងឺស្នេហា" និងបទចុងក្រោយនេះ គឺបទ"ស្ដាប់ទឹកភ្នែកហូរពីរោះម្ល៉េះ**"។ គេជឿថា សកម្មភាពគាំទ្រ និងផ្សព្វផ្សាយពីផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា នឹងបានដឹងដល់អ្នកគាំទ្ររបស់កញ្ញា អ៊ុក សុវណ្ណារី ហើយចូលរួមគាំទ្រកសិផលខ្មែរទាំងអស់គ្នា។
ផ្សារទំនើបកសិផលធម្មជាតិឡេង ណាវ៉ាត្រា បានគិតពីសុខភាពអ្នកបរិភោគជាចម្បង។ បច្ចុប្បន្នផ្សារបង្កើនការយកចិត្តទុកដាក់លើការអប់រំផ្សព្វផ្សាយអំពីកសិផលមានគុណភាព។
ដោយមើលឃើញពីការគិតគូរពីសុខុមាលភាព និងជីវភាពកសិករនេះ ទើបធ្វើឲ្យតារាល្បីៗមួយចំនួនស្ម័គ្រចិត្តចូលរួមផ្សព្វផ្សាយពីសកម្មភាពផ្សារមួយនេះដោយឥតគិតថ្លៃ ក្នុងន័យលើកកម្ពស់សុខុមាលភាព និងកសិផលធម្មជាតិ។
ផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា មានទីតាំងនៅក្នុងផ្សារទំនើបអូឡាំព្យាជាន់ផ្ទាល់ដី ស្ថិតនៅខណ្ឌ៧មករា រាជធានីភ្នំពេញ។ ប្រិយមិត្ដអាចកុម្ម៉ង និងសេវាកម្មដឹកជញ្ជូន បានតាមទូរស័ព្ទលេខ៖ 0000 (សម្រាប់ Cellcard ឥតគិតថ្លៃ ) និង ០១១ ៤៤៤ ៤៤៤៕