ខ្លាំងបាត់! ទូរសព្ទ 5G អេក្រង់ 144Hz លក់ត្រឹម ៣៤០ដុល្លារ

  • 2020-04-22 01:08:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន nubia តែង​តែ​ផ្ដោត​សំខាន់​លើ​ការ​ផលិត​ស្មាតហ្វូន​ត្រកូល Red Magic របស់​ខ្លួន​ដែល​ជា​ស្មាតហ្វូន Gaming មាន​លក្ខណៈ​សម្បត្តិ​ខ្ពស់​​ប៉ុន្តែ​តម្លៃ​ទាប។ នា​ពេល​នេះ​ក្រុមហ៊ុន​​បាន​បញ្ចេញ​ស្មាតហ្វូន​ត្រកូល​​ថ្មី​គឺ nubia Play ជា​មួយ​ម៉ូដែល nubia Play 5G។

Play 5G ទើប​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ចិន​ ដែល​មាន​អេក្រង់​ទំហំ ៦,៦៥ អ៊ីញ មាន​កម្រិត​បង្ហាញ​ FHD+ ជា​ប្រភេទ​អេក្រង់ AMOLED ដោយ​មាន Refresh Rate 144Hz ដូច​ជា​ស្មាតហ្វូន Red Magic 5G ដែរ ហើយ​នៅ​លើ​អេក្រង់​​ក៏​មាន​បំពាក់​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ផង​ដែរ

នៅ​ខាង​ក្រោយ​មាន​បំពាក់​កាមេរ៉ា​មេ​ទំហំ ៤៨MP អម​ដោយ​កាមេរ៉ា​ Ultra-Wide ទំហំ ៨MP និង​កាមេរ៉ា​ពីរ​គ្រាប់​ទៀត​ទំហំ ២MP ដែល​មួយ​ជា​ប្រភេទ Macro និង​មួយ​ទៀត​សម្រាប់​វាស់​ជម្រៅ។ សម្រាប់​កាមេរ៉ា​មុខ​គឺ​មាន​ទំហំ ១២MP។

ដោយ​មាន​ប្រើ​បន្ទះ​ឈីប Snapdragon 765G ហេតុ​នេះ​វា​មាន​ទ្រាំទ្រ​នូវ​សេវា 5G គួប​ផ្សំ​ដោយ​ RAM ទំហំ ៦GB ឬ ៨GB និង​អង្គ​ផ្ទុក​ទំហំ ១២៨GB ឬ ២៥៦GB ជា​ប្រភេទ UFS 2.1 ​ហើយ​​មាន​ថ្ម​ទំហំ​ធំ​ដល់ ៥១០០ mAh ដែល​ទ្រាំទ្រ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​ ៣០វ៉ាត់។

Play 5G នា​ពេល​នេះ​មាន​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​នៅ​ចិន ដែល​មាន​តម្លៃ​ចាប់​ពី ៣៤០ដុល្លារ សម្រាប់​ប្រភេទ RAM ៦GB/ROM១២៨GB, តម្លៃ​ប្រមាណ​ ៣៨០ដុល្លារ សម្រាប់​ប្រភេទ ៨GB/១២៨GB និង​តម្លៃ​ប្រមាណ ៤២៥ដុល្លារ សម្រាប់​ប្រភេទ ៨GB/២៥៦GB។ ការ​ចេញ​លក់​នៅ​ចិន​នឹង​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី ២៤ ខែ​មេសា៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង