Canon បង្ហាញកំពូលកាមេរ៉ា Full-frame Mirrorless ថ្មី អាចថតវីដេអូដល់ 8K

  • 2020-04-22 04:08:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ក្រុមហ៊ុន Canon បានបង្ហាញកាមេរ៉ាប្រភេទ Full-frame Mirrorless ថ្មី ហៅថា EOS R5 ដែលមានសមត្ថភាពខ្លាំងកប់តែម្តង។

Canon EOS R5 អាចថតវីដេអូដល់កម្រិត 8K RAW ក្នុងល្បឿន 30fps ហើយក៏អាចថតក្នុងកម្រិត 4K ក្នុងល្បឿន 120fps ផងដែរ។

Canon បានបញ្ជាក់ថា ការថត 8K ឬ 4K លើ EOS R5 របស់ខ្លួននឹងមិនមានការ Crop ចូលឡើយ។ លើសពីនេះទៅទៀត ពេលថតវីដេអូ 8K និង 4K ក៏នៅតែអាចប្រើមុខងារ Dual Pixel CMOS Autofocus ដ៏អស្ចារ្យរបស់ Canon ផងដែរ។

រឹតតែពិសេស EOS R5 បានបំពាក់មុខងារទប់លំនឹង 5-axis in-body image stabilization ទៀតផង។ បន្ថែមពីនេះ EOS R5 នឹងមានរន្ធសម្រាប់ដាក់ Memory card ចំនួន២ ទៀត៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សេង ឡុង