តិចនិកដាំ​ស្ពៃចង្កឹះ​ ក្នុង​ធុង​ស្នោ​ ដោយ​បណ្តុះ​គ្រាប់​

  • 2020-04-22 07:43:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពៃនេះជាដំណាំមួយប្រភេទ ក្នុងចំណោមបន្លែស្លឹកជាច្រើន ដែលយើងអាចនិយមដាំព្រោះវាជាបន្លែសាមញ្ញមួយ ប្រើប្រាស់ក្នុងការធ្វើម្ហូបអាហារច្រើនមុខ ដូចជាស្ល ស្ងោ ឆា ជាដើម។ នៅរដូវត្រជាក់ បន្លែប្រភេទនេះ លូតលាស់បានល្អជាងរដូវក្ដៅ និងពុំសូមានសត្វល្អិតស៊ីបំផ្លាញទៀត។ ដូច្នេះ ថ្ងៃនេះ Sabay នឹងបង្ហាញពីបច្ចេកទេសដាំស្ពៃចង្កឹះ ក្នុងធុងស្នោ ដោយបណ្ដុះគ្រាប់ ដែលដកស្រង់ចេញពី វិបសាយ eangsophalleth.com ដូចខាងក្រោមនេះ៖

ការរៀបចំ​ដាំ​៖

  • ធុង​ស្នោ​មួយ ឬ​ច្រើន​តាម​តម្រូវការ​

  • គ្រាប់ពូជ (​អា​ចរក​ទិញ​ពី​ហាង​កសិកម្ម ឬ​តាម​ទីផ្សារ​)

  • ដីក្រហម ឬ​ដី​ទន្លេ ដី​ផុស​ល្អ ដី​ធូរ មាន​លាយ​ជីកំប៉ុស​។ បើសិនជា​យក​ដី​បាតទន្លេ​មក​ដាំ​ដុះ ត្រូវ​ហាល​ឱ្យ​ស្ងួត​ដើម្បី​សម្លាប់​មេរោគ​។​

ការដាំដុះ​៖

  • ចោះ​បាត​ធុង​ស្នោរ​ត្រូវ ដើម្បីឱ្យ​ទឹក​ហូរ​ចេញ​

  • ចាក់ដី​ចូលក្នុង​ធុង​ស្នោរ​ឱ្យ​ពេញ​ល្មម​

  • ស្រោច​ទឹក​ឱ្យ​ជោក​ដី​ដែល​យើង​ប្រុង​នឹងដាក់​បណ្តុះ​គ្រាប់ពូជ​ស្ពៃ​

  • ដាក់​រោយ​គ្រាប់ពូជ​

  • រោយ​ដី​លុប​ពីលើ​

  • ត្រូវ​ស្រោច​ទឹក​មួយថ្ងៃ​៣​ដង រយៈពេល ២ ទៅ ៣​ថ្ងៃ​ដំបូង រហូត​ស្ពៃ​ដុះ​កូន​

ការថែទាំ​៖

  • រក្សាទុក​ផើង​ដំណាំ​ក្នុង​ទីតាំង​មួយ​ដែលមាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់​

  • ស្រោច​ទឹក​ឱ្យបាន​ជាប្រចាំ ២​ដង​ក្នុង​មួយថ្ងៃ (​ព្រឹក និង​ល្ងាច​) តែ​កុំ​ជោក​ពេក ព្រោះ​ដំណាំ​ប្រភេទ​នេះ មិនត្រូវ​ការ​ទឹក​ច្រើនពេក​ទេ​

  • នៅពេល​ស្ពៃ​ដុះ​កូនតូចៗ បំបែក​កូន​ចេញ​ខ្លះ​

  • យក​ឫស​កំប្លោក​កាប់​ឱ្យ​តូចៗ​ហាល​ឱ្យ​ស្ងួត ឬ​ហាន់​ចំបើង​ឱ្យ​តូចៗ មក​គ្របពីលើ​គល់​កូន​ស្ពៃ ឱ្យ​ជិត ការពារ​ពេល​ស្រោច​ទឹក​ធ្វើឱ្យ​រលើង​ឫស និង​រក្សា​សំណើម​ឱ្យបាន​យូរ​

  • បើសិន​ជាមាន​សំណល់​ទឹក​លាង​ត្រី សាច់ ទឹក​អង្ករ ត្រូវ​យកទៅ​ស្រោច​គល់​ដំណាំ​ឱ្យបាន​រាល់ថ្ងៃ ព្រោះ​សំណល់​ទាំងនេះ មាន​ជីវជាតិ​ល្អ អាច​បំប៉ន​ស្ពៃ​ឱ្យបាន​លូតលាស់​

  • សម្អាត​ស្មៅ​ជុំវិញ​គុម្ព​ស្ពៃ និង​ជ្រួយដី​ឱ្យ​ធូរ​ដើម្បី​រក្សា​សំណើម​ឱ្យបាន​ល្អ​

  • គួរ​ធ្វើ​សំណាញ់​ព័ទ្ធជុំវិញ​ធុង​ដំណាំ ដើម្បី​ការពារ​សត្វ​ចាប ឬ​សត្វ​ស្លាប​ផ្សេងទៀត​មក​ចិក បំផ្លាញ​ដំណាំ​។​

ការប្រមូល​ផល​៖

  • ប្រមាណ​ជិត​១​ខែ យើង​អាច​ប្រមូល​ផល​បាន​ហើយ​

  • ចំពោះ​ការប្រមូល​ផល​ដើម្បី​ទុក​ពូជ គឺ​ត្រូវ​ច្រូត​ដើម​មក​ហាល​រហូត​ស្ងួត បន្ទាប់មក​ហែក​សម្អាត​យក​គ្រាប់ និង​ហាលថ្ងៃ​ឱ្យ​ស្ងួត​រយៈពេល ២ ទៅ ៣​ថ្ងៃ​ទើប​ខ្ចប់​ពូជ​ទុក បាន ៕

ចង់​បាន​បន្លែ​ ត្រី សាច់ ផ្លែឈើស្រស់ៗរាល់ថ្ងៃ និង​ផលិផលខ្មែរ​ជាច្រើនមុខធានាសុវត្ថិភាព និង​ល្អចំពោះសុខភាព ដឹកជូនឥតគិតថ្លៃ រហ័សត្រឹមតែ ២០នាទីប៉ុណ្ណោះនៅភ្នំពេញ អាចទៅមើលផ្ទាល់ ឬ ចុចកុម្ម៉ងឥលូវនេះបាន ៖

  • ទីតាំងរបស់ផ្សារ៖ អគារ #S3-17, តាមបណ្ដោយផ្លូវ ឧកញ៉ាទេពផន St. (182) អគារផ្នែកខាងមុខ នៃផ្សារទំនើប អូឡាំព្យារ។

  • វិបសាយ៖ ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា

  • ហ្វេសប៊ុកផេក ៖ Leng Navatra Market

  • [សូមដោនឡូត] Mobile App (Playstore): Navatra Market ឬ iOS App Store

  • លេខទូរសព្ទកុម្ម៉ង់ទិញ ០០០០ (សម្រាប់ Cellcard ឥតគិតថ្លៃ) និង ០១១ ៤៤៤ ៤៤៤ ៕

ប្រភព៖ អ៊ាង សុផល្លែត

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី