តើមានផ្លែឈើធម្មជាតិក្នុងស្រុកអ្វីខ្លះ អ្នកគួរញុំាក្នុងរដូវក្តៅនេះ ជួយសុខភាពបានច្រើនបំផុត
- 2020-04-23 01:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើមានផ្លែឈើធម្មជាតិក្នុងស្រុកអ្វីខ្លះ អ្នកគួរញុំាក្នុងរដូវក្តៅនេះ ជួយសុខភាពបានច្រើនបំផុត
ចន្លោះមិនឃើញ
ដំណាំកសិកម្មធម្មជាតិ និងសុវត្ថិភាព របស់ប្រជាកសិករខ្មែរ ឥលូវនេះដល់រដូវកាលប្រមូលផលល្មម។ ផ្លែឈើ ដែលដាំដុះក្នុងស្រុក ធានាសុវត្ថិភាព ល្អចំពោះសុខភាព មានបច្ចេកទេសខ្ពស់ក្នុងការរក្សាដំណាំ ដោយមិនប្រើសារធាតុគីមី គឺជាផ្លែឈើដែលល្អបំផុត សម្រាប់សុខភាព។
ក្នុងរដូវក្តៅបែបនេះ ដើម្បីសុខភាពមាំមួន បង្កើនប្រព័ន្ធការពាររាងកាយឲ្យកាន់តែខ្លាំង គួរញ៉ាំផ្លែឈើឲ្យបានច្រើន ព្រោះនៅក្នុងផ្លែឈើមានសម្បូរដោយសារធាតុចិញ្ចឹម ដូចជា៖ ជាតិទឹក, វីតាមីន, ជាតិសរសៃ, សារធាតុរ៉ែ, និងមានសារធាតុប្រឆាំងអុកស៊ីតកម្ម ។ ផ្លែឈើ ជួយកាត់បន្ថយហានិភ័យនៃជំងឺ បេះដូង, ទឹកនោមផ្អែម មហារីក និងការរលាក។ បើអ្នកអាចញុំាផ្លែឈើជាអាហារពេលព្រឹករាល់ថ្ងៃនោះ អ្នកនឹងឃើញស្បែកប្រែជាភ្លឹថ្លារលោង មានពន្លឺ និងសំណើមជាងមុន។
គួរដឹងដែរថា ផ្លែឈើធម្មជាតិពិតៗមិនមែនរកបាននៅផ្សាររាល់ថ្ងៃនោះទេ គឺវាមានតាមរដូវកាលប៉ុណ្ណោះ។ ជាក់ស្ដែងរដូវកាលនេះ ផ្លែឈើឆ្ងាញ់ជាច្រើនមុខកំពុងទុំផ្អែមប្លែកមាត់ម៉ង ដូចជា ៖ ត្រសក់សំណាញ់, ឪឡឹក , ស្វាយ, ក្រូចពោធិសាត់, ប័រ, សាវម៉ាវ , មង្ឃុត, ខ្នុរ , និង ល្ហុង និងធុរេន (ជិតដល់រដូវ)។
ក្រៅពីផ្លែឈើក្នុងស្រុកខាងលើ ផ្លែឈើនាំចូលជាច្រើនមុខទៀត ក៏មានគុណប្រយោជន៍ខ្លាំងចំពោះសុខភាពដែរ ដូចជា ផ្លែប៉ោម, សេរី , ឃីវី , និង ផ្លែទំពាំងបាយជូ។
បន្ថែមលើទំនុកចិត្ត មុនបរិភោគផ្លែឈើធម្មជាតិ ជឿជាក់ច្បាស់លាស់ថាជាកសិផលសុវត្ថិភាពគ្មានជាតិគីមីប៉ះពាល់សុខភាព នោះអ្នកអាចកុម្ម៉ង់ទិញបាននៅក្នុងផ្សារ Urbio Market ដោយចូលទៅកាន់ ៖
UrBio Market គឺមានដាក់លក់តែផលិតផលសរីរាង្គធម្មជាតិ (Organic) តែប៉ុណ្ណោះ។ ដើម្បីធានាផ្ដល់ជូននូវផលិតផលដែលមានសុវត្ថិភាពខ្ពស់ជូនចំពោះប្រជាជនខ្មែរ។ ផ្សារប៊ីយូរ តែងគិតគូរដល់ សុវត្ថិភាព សុខភាព ប្រជាជនខ្មែរ ព្រមទាំងលើកកម្ពស់ដល់ប្រជាកសិករខ្មែរ ជំរុញឲ្យមានការដាំដុះដំណាំសុវត្ថិភាពកាន់តែ ច្រើនឡើងៗ៕