ពលករខ្មែរចំនួន៥២នាក់ បានត្រឡប់មកកម្ពុជា ត្រូវបានដឹកទៅស្រុកកំណើត​ ដើម្បីធ្វើចត្តាឡីសាក់ មុនជួបគ្រួសារ

  • 2020-04-23 07:36:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុននេះបន្តិច ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរនៅលើហ្វេសប៊ុករផ្ទាល់ខ្លួនថា «នៅថ្ងៃទី២៣ ខែមេសានេះ មានពលករខ្មែរត្រឡប់មកកម្ពុជាវិញ តាមច្រកស្រុកកំរៀងខេត្តបាត់ដំបង ចំនួន៥២នាក់ មានចំនួន១០ខេត្ត ក្នុងនោះខេត្តបាត់ដំបង មានចំនួន៩ នាក់។

ឯកឧត្តម បានឲ្យដឹងទៀតថា បងប្អូនទាំងអស់ត្រូវបានដឹក ទៅកាន់ស្រុកកំណើត តាម រថយន្តកងយោធពលខេមរភូមិន្ទ និងស្នាក់នៅដោយឡែក ១៤ថ្ងៃ មុនជួបជុំគ្រួសារតាមការរៀបចំចត្តាឡីស័ក របស់រដ្ឋបាលស្រុក ក្រុង៕

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម