មើល​ចុះ ដួង ម៉ានិច្ច ជួប អេឡិច ច័ន្ទត្រា ដំបូង​បង្កើតអនុស្សាវរីយ៍អីចឹង​ហ្មង!

  • 2020-04-23 09:02:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ជា​ពិធី​ការិនី​អ្នកនាង ដួង ម៉ានិច្ច បាន​ជួប​តារា​សម្ដែង អេឡិច ច័ន្ទត្រា ជា​លើក​ដំបូង​នៅ​ថ្ងៃ​នេះ ហើយ​បង្កើត​អនុស្សាវរីយ៍​ជាមួយ​គ្នា​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល។

ដួង ម៉ានិច្ច និយាយ​ថា ក្នុង​អាជីព​ជា​អ្នក​សិល្បៈ​ម្នាក់​១៥​ឆ្នាំ និង​ម្នាក់​ទៀត​១៣​ឆ្នាំ មិន​ដែល​បាន​ជួប​ធ្វើ​ដៃ​គូ​ថត​ជាមួយ​គ្នា ឬ​មិន​ដែល​បាន​ជជែក​គ្នា​បាន​យូរ​ទាល់តែ​សោះ បើ​ទោះ​បី​ជា​ផ្ទះ​នៅ​ក្បែរ​គ្នា​ក្ដី។

នាង​ថា អេឡិច បាន​ធ្វើ​ឲ្យ​នាង​សើច​សប្បាយ ហើយ​គ្រោង​នឹង​បង្កើត​អនុស្សាវរីយ៍​ជាមួយ​គ្នា​ជា​ច្រើន​ទៀត៖"យើង​អាច​បង្កើត​អនុស្សាវរីយ៍​ជាមួយ​គ្នា ដោយ​មិន​ចាំ​បាច់​តែ​ក្នុង​ន័យ​ស្នេហា​នោះ​ទេ ព្រោះ​យើង​ម្នាក់​មិន​សុទ្ធ​អាច​បង្កើត​អនុស្សាវរីយ៍​ល្អ​ជាមួយ​គ្នា​នោះ​ទេ"។

តោះ...ចូលទស្សនាសកម្មភាពរបស់តារាទាំងពីរដួងដែលបង្កើតអនុស្សាវរីយ៍ដំបូងជាមួយគ្នាបន្ដិចមើល៖

តារា​សម្ដែង​រាង​តូច​ច្រឡឹង​ដួង ម៉ានិច្ច និងអេឡិច កំពុង​ថត​ស្ពត​ពាណិជ្ជកម្ម​ផលិតផល​មួយ​ជាមួយ​គ្នា។ អ្វី​ដែល​ប្រិមិត្ដ​ឃើញ​ម៉ានិច្ច និង​អេឡិច លោត​ទន្ទឹម​គ្នា​សំដៅ​ទៅ​រក​ទូរទឹកកក​រក​ទឹក​ញ៉ាំ​នោះ គឺ​ជា​ឈុតក្រៅ​ឆាក ហើយ​មាន​សកម្មភាព​មួយ​ចំនួន​ទៀត​ដែល​ម៉ានិច្ច​បាន​ថត​ជាមួយ​គ្នា​ក្រៅ​ឆាក ទុក​គ្រាន់​ជា​វត្ថុ​អនុស្សាវរីយ៍​ជាមួយ​តារា​សម្ដែង​ប្រុស​រូប​សង្ហា អេឡិច ច័ន្ទត្រា ដែល​មិន​ធ្លាប់​ជួប​ជា​ដៃគូ​ការងារ​សោះ​នោះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ