អំឡុង​ពេល​កូវីដ​ Moyes ធ្វើ​ជា​អ្នក​ដឹក​ជញ្ជូន​បន្លែ​និង​ផ្លែ​ឈើ

  • 2020-04-23 11:15:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ David Moyes បាន​ប្រែ​ក្លាយ​ខ្លួន​ពី​គ្រូ​បង្គោល​ក្លឹប​ West Ham មក​ធ្វើ​ជា​អ្នក​ដឹក​បន្លែ​ និង​ផ្លែ​ឈើ​វិញ​នៅ​ក្នុង​កំឡុង​ពេល​ឈប់​សម្រាក​ដោយ​សារ​តែ​ជំងឺ​កូវីដ-១៩​។

មូលហេតុ​ដែល​លោក​ Moyes មក​ធ្វើ​ជា​អ្នក​ដឹក​បន្លែ​ផ្លែ​ឈើ​នេះ​ ដោយ​សារ​តែ​នៅ​តំបន់​រស់​របស់​លោក​នៅ​ឯ​មាត់​សមុទ្រ​ Lancashire ប្រទេស​អង់គ្លេស​កំពុង​ត្រូវ​ការ​មនុស្ស​ស្ម័គ្រចិត្ត​ដឹក​ឥវ៉ាន់​នៅ​ក្នុង​ភូមិ​នោះ​។

នៅ​ពេល​ឃើញ​ដូច្នេះ​អតីត​អ្នក​ចាត់​ការ​ក្លឹប​ Manchester United រូប​នេះ​ក៏​បាន​ព្រម​ធ្វើ​ ហើយ​លោក​បាន​អ្នក​ស្ម័គ្រ​ចិត្ត​ដឹក​បន្លែ​ផ្លែ​ឈើ​នេះ​ បាន​ជាង​ ៤ថ្ងៃ​មក​ហើយ​។

យ៉ាង​ណា​មិញ​ក្នុង​កិច្ច​ការ​ងារ​នេះ​ អ្នក​ខ្លះ​ក៏​បាន​ស្គាល់​លោក​ថា​ជា​គ្រូ​បង្គោល​ក្លឹប​ West Ham ហើយ​អតិថិជន​មាន​ខ្លះ​ទៀត​មិន​ស្គាល់​ហើយ​ក៏​បាន​ឲ្យ​លុយ​ធីប​ទៅ​លោក​ថែម​ទៀត​ផង​៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី