របស់របរ ៤យ៉ាងមាននៅផ្ទះបាយ ជួយឲ្យអ្នកស្អាតពីចុងសក់ដល់ចុងជើង
- 2020-04-28 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របស់របរ ៤យ៉ាងមាននៅផ្ទះបាយ ជួយឲ្យអ្នកស្អាតពីចុងសក់ដល់ចុងជើង
ចន្លោះមិនឃើញ
សួស្ដី មិត្តនារីៗរបស់កញ្ញាទាំងអស់គ្នា! ប្រសិនបើអ្នកពិបាកក្នុងការស្វែងរកផលិតផលថែរក្សាសម្រស់ ស្របពេលដែលអ្នកមិនចង់ចេញទៅក្រៅក្នុងអំឡុងពេលការពារខ្លួនពីវីរុសកូរ៉ូណា អ្នកអាចសាកវិធីទាំង៤ នេះ ដោយមិនចាំបាច់ចំណាយលុយច្រើនទិញផលិតផល ដោយគ្រាន់តែស្វែងរកវានៅផ្ទះបាយរបស់អ្នក។ ចង់ដឹងថា មានរបស់របរអ្វីខ្លះ ដែលមានប្រយោជន៍សម្រាប់សម្រស់អ្នក សូមអានបន្តទៅនេះ៖
ចង់បានអង្ករផ្កាម្លិះប្រណីតដាំដុះដោយធម្មជាតិគុណភាពល្អឥតខ្ចោះដឹកដល់ផ្ទះរបស់លោកអ្នកចុចត្រង់នេះ!
១. កម្ចាត់មុនសាច់ និងមុនក្បាលខ្មៅ ដោយស៊ុត យកផ្នែកពណ៌ស
វិធីធ្វើ៖ យកផ្នែកពណ៌សនៃស៊ុត មកលាបលើកន្លែងដែលមានមុនសាច់ ឬមុនក្បាលខ្មៅ ហើយយកសំឡីស្ដើងបិទពីលើកន្លែងលាបនោះ រួចទុកវាចោលរហូតដល់ស្ងួត ឬតឹង ហើយបកវាចេញ ដោយលាងសម្អាតទឹកក្ដៅឧណ្ហៗ។ អ្នកអាចធ្វើបាននេះ ២ ទៅ ៣ដងក្នុង១សប្ដាហ៍។
២. ជម្រុះរោមក្លៀក ដៃជើងដោយស្ករស និងក្រូចឆ្មារ
វិធីធ្វើ៖ ទឹកដាំពុះប្រហែល១កូនចាន ហើយចាក់ស្ករសចូល និងច្របាច់ក្រូចឆ្មារចូល ទុកឱ្យពុះរហូតឡើងស្អិតដូចស្ករតាំងម៉ែ។ រួចយកមកចាក់លើចានស្អាត ហើយកូរឬទាញវាចុះឡើង ឱ្យកាន់តែឡើងស្អិតដូចកាវ រួចយកមកលាបលើក្លៀក មួយសន្ទុះហើយបកចេញ។
៣. ស្បែកទន់រលោង ដោយខាត់អំពិលទុំ
វិធីធ្វើ៖ យកអំពិលទុំលាយជាមួយទឹកក្ដៅឧណ្ហៗ លាយឲ្យរាងខាប់ ឬអ្នកអាចលាយជាមួយទឹកដោះគោ យ៉ាអួរ ទឹកឃ្មុំបន្ថែមក៏បាន ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព។ ខាត់លើស្បែកឲ្យសព្វប្រមាណ ៣០នាទី រួចសឹមលាងទឹកចេញ។ ធ្វើបែបនេះ២ដងក្នុងមួយសប្តាហ៍។
៤. រូបមន្តបណ្ដុះសក់ឲ្យរឹងមាំតាមក្បួនបុរាណចិន ដោយប្រើទឹកអង្ករ
វិធីធ្វើ៖ ដាក់ត្រាំអង្ករ១ពែង ក្នុងទឹកចំណុះ ៣/៤ នៃដប និងត្រាំរយៈពេល២៤ម៉ោង។
ពេលប្រើ ដំបូងត្រូវលាងសម្អាតសក់ ដោយមិនបាច់ប្រើសាប៊ូកក់សក់នោះទេ ប៉ុន្តែសម្រាប់អ្នកសក់រួញ គួរប្រើ Co-wash (ប្រេងបន្ទន់ប្រើសម្រាប់អ្នកមានសក់រួញ ) ជាមុន ដើម្បីជួយសរសៃកុំឲ្យកណ្ដាញ់ពេលស្ងួត។
បន្ទាប់មកលាងសម្អាតទឹក ហើយប្រើក្រែមបន្ទន់សក់ញីឲ្យសព្វសក់ក្បាល ហើយលាងសម្អាតចេញម្ដងទៀត។ ចុងក្រោយបាញ់ទឹកអង្ករលើសក់ឲ្យសព្វកន្លែង ហើយទុកចោលរយៈពេល ១៥នាទី ហើយលាងសម្អាតចេញជាការស្រេច ។ សូមមើលវីដេអូលម្អិតពីវិធីកក់នៅនាទី ៥:៤០ បន្ថែម៖
ចង់បានអង្ករផ្កាម្លិះប្រណីតដាំដុះដោយធម្មជាតិគុណភាពល្អឥតខ្ចោះដឹកដល់ផ្ទះរបស់លោកអ្នកចុចត្រង់នេះ!