ថៃជោគជ័យក្នុងការដាក់ឲ្យប្រើប្រាស់អ៊ីនធឺណិត 5G ជាមួយ​ Huawei P40 5G/P40 Pro 5G

  • 2020-04-27 07:46:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​ប្រជាជន​ថៃ​អាច​ប្រើ​អ៊ីនធឺណិត​ដែល​មាន​ល្បឿនលឿន​បំផុត 5G បាន​ហើយ​នៅ​លើ​កំពូល​ស្មាតហ្វូន​ថត​រូប​ស៊ី​ដាច់​គេ​លំដាប់ពិភពលោក និង​ហ្ស៊ូមដល់ឋានព្រះច័ន្ទ Huawei P40 និង Huawei P40 Pro ដែលជាសញ្ញាណវិជ្ជមានសម្រាប់ប្រទេសជិតខាងដូចជាប្រទេសកម្ពុជាយើងជាដើម។

តារាស្រីថៃកំពុងល្បីឈ្មោះ កញ្ញា Grace Kanklao Duaysianklao បង្ហាញបង្ហោះនៅលើ Status ហ្វេសប៊ុករបស់ខ្លួនថា ៖ “ខ្ញុំសូមបង្ហាញអ្នកទាំងអស់គ្នាពីផ្ទះ ​នូវ​កំពូល​ស្មាតហ្វូន Huawei P40 Series កាមេរ៉ា Leica 50MP Ultra Vision ដែលអាចប្រើប្រាស់នូវ Internet 5G បានយ៉ាងពិតប្រាកដ”។

ស្មាតហ្វូន5G HUAWEI P40 ស៊េរីត្រូវបានរចនាយ៉ាងរូបរាងយ៉ាងល្អប្រណីតបែបអេឡេហ្គង់ អមជាមួយនឹងពណ៌ថ្មីពន្លឺមាស ប្រាក់ទឹកកក និង ពណ៌សមុទ្រខៀវ បំពាក់កាមេរ៉ាក្រោយ Lecia បំពាក់នូវការមេរ៉ាលំដាប់កំពូល Lecia 4គ្រាប់គ្រងចំណាត់ថ្នាក់លេខ1 ជាកំពូលស្មាតហ្វូនថតរូបល្អស្អាតដាច់គេទាំងមុខទាំងក្រោយពី DXOMARK ដែលជាស្ថាប័នគេហទំព័រ តេស្តសមត្ថភាពស្មាតហ្វូនគ្រប់ប្រភេទលើពិភពលោក និងឈ្នះពាន់រង្វាន់ TIPA World Awards 2020 ផ្នែកថតរូបវីដេអូស្អាតស៊ីដាច់គេ គុណភាពកម្រិតអាជីព កាមេរ៉ាមេទំហំ 50MP Ultra Vision ប្រើប្រាស់​សេនស័រឈានមុខដំបូងគេបង្អស់លើពិភពលោក 1/1.28” f/1.9+OIS រួមផ្សំមុខងារចាប់បានច្បាស់គ្រប់ពណ៌ (RYYB) មុខងារចាប់ចំណុច​ហ្វ័រ​ខឹសលឿនបំផុត (Octa PD Autofocus) ធ្វើឲ្យរូបភាពដែលផ្តិតចេញមកគឺច្បាស់ដិតស្អាតគ្រប់ចំនុចមិនថាយប់ថ្ងៃ។ Huawei P40 ស៊េរីប្រើប្រាស់សេនស័រឈានមុខ 1/3.56” f/3.4 ភ្ជាប់បច្ចេកវិទ្យាចាប់ចំណុចហ្វ័រខឹស PDAF និង ប្រព័ន្ធទប់លំនឹង (OIS) សម្រាប់ថតហ្ស៊ូមដល់ឋានព្រះច័ន្ទ។

ដោយសម្លឹងឃើញនូវតម្រូវការរបស់អតិថិជនក្នុងការថតរូបតាមទូរសព្ទដៃ ក្រុមហ៊ុនហួវៃបានបន្ថែមនូវ មុខងារពិសេសៗលើ HUAWEI P40 ស៊េរី រួមមាន Huawei Share ទ្រទ្រង់ការ Share អេក្រង់ពីទូរសព្ទទៅកុំព្យូទ័រ ងាយស្រួលបញ្ចូនឬទាញយកឯកសារទៅវិញទៅមក មិនចាំបាច់ប្រើខ្សែ USB នាំតែខាតពេលវេលា AI motion algorithm សម្រាប់ផ្តិតយករួមភាពសកម្មភាពចលនា ដូចជា លោត ហក់ខ្ពស់ៗ ឬការលេងកីឡាផ្សេងៗ បានយ៉ាងល្អឥតខ្ចោះ រួច Gallery Edit feature ជ្រើសរើសរូបល្អជាងគេ 1-3សន្លឹកដោយស្វ័យប្រវត្ត។ មុខងារ AI Remove Passersby ជួយឲ្យអ្នកក្លាយជាតួឯ មិនថាស្ថិតនៅក្នុងកម្មវិធីជុបលៀង ព្រឹត្តិការណ៍ធំៗ ឬ ក្នុងចំណោមនុស្សច្រើន ព្រោះ AI capability of Gallery Edit អនុញ្ញាតឲ្យអ្នកលុបឬដករូបអ្នកដទៃដែលអ្នកមិនចង់ត្រឹមតែមួយ Click។ AI Remove Reflection អនុញាតឲ្យអ្នកថតរូបនៅមុខកញ្ចក់ ឬលើទឹកដោយអស់ក្តីបារម្ភរឿងចំណាំងផ្លាតដែលធ្វើឲ្យរូបភាពមិនស្អាត ព្រោះ AI capability of Gallery Edit នឹងជួយលុបចេញនូវផ្នែកណាដែលអ្នកមិនចង់បាន។

Huawei P40 ស៊េរី នឹង ផ្លាស់ ប្តូរ នូវរបស់ការរស់របស់អ្នកប្រើប្រាស់ជាមួយនឹងបទពិសោធន៍ថ្មីនៃបច្ចេកវិទ្យា5G អ៊ីនធឺណែតដើរលឿនដូចហោះ ចំណេញពេលវេលា និងថវិកា ក្នុងការដោនឡូតរូបភាពវីដេអូឯកសារ ឬការសិក្សាស្រាវជ្រាវលើអនឡាញ YouTube, Google, គេហទំព័រល្បី រលូនឥតទាក់ និងរហ័សទាន់ចិត្ត។ កាន់តែអេម Huawei AppGallery ដែលមកមួយសេតជាមួយនឹង Huawei P40 ស៊េរី និងបង្កភាពងាយស្រួលមួយកម្រិតទៀត ជួយបានឲ្យការដោនឡូត Facebook, YouTube, TikTok, IG, Grab, ឬ App ល្បីៗ មិនចាំបាច់ចំណាយពេលយូរ លឿនរហ័សទាន់ចិត្ត ហើយ free ទៀត។

សរុបមក Huawei P40 ស៊េរីគឺជាជម្រើសល្អបំផុតសម្រាប់ដេញទាន់សម័យកាលបច្ចេកវិទ្យា 5G និងការថតរូបភាពកម្រិតអាជីពដោយស្មាតហ្វូន ហើយមិនយូរទេនៅកម្ពុជាយើងក៏អាចនឹងប្រើប្រាស់អ៊ីធឺណែត 5G ជាផ្លូវការដូចនៅប្រទេសថៃផងដែរ។ នៅកម្ពុជា Huawei P40 មានតម្លៃ $669 និង P40 Pro តម្លៃ $899 នៅហាងលក់ទូរស័ព្ទដៃនានាទូទាំងប្រទេស។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង https://www.facebook.com/huaweimobilekh/

អត្ថបទពេញនិយម