BoA និង​តារាល្បី​ ៤នាក់ទៀត​ក្លាយជា​គ្រូបង្វឹកប្រចាំ The Voice of Korea ​រដូវកាល​ថ្មី​

  • 2020-04-28 01:41:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ The Voice of Korea ជា​កម្មវិធី​ដែល​ទូរទស្សន៍​ Mnet ទិញ​សិទ្ធិ​មក​ផលិត​ និង​ចាក់​ផ្សាយ​ដំបូង​កាល​ពី​ឆ្នាំ ២០១២ សម្រាប់​រដូវ​កាលទី១ និង​រដូវកាល​ទី២ ឆ្នាំ២០១៣។ បន្ទាប់​ពី​ប្រកាសពី​ការ​រៀបចំ​ទម្រង់​កម្មវិធី​ថ្មី​សម្រាប់​ឆ្នាំ ២០២០​ ពេលនេះ​សមាសភាព​គណៈកម្មការ (Judges) ត្រូវ​បាន​បង្ហាញ​ជា​ផ្លូវការ​ហើយ។

១. Kim Jong Kook

តារា​ប្រុស​រូប​នេះ​ជា​តារា​ប្រុស​ដែល​មាន​អ្នក​ស្គាល់​ច្រើន​ និង​រួសរាយ​បំផុត​ប្រចាំពិភពសិល្បៈ​​ប្រទេស​កូរ៉េ​ ហើយ​បាន​មក​ក្លាយ​ខ្លួន​ជា​គ្រូបង្វឹក​ទៀត​ លោក​បាន​និយាយ​ថា​ ខ្លួនពិតជា​សប្បាយ​ចិត្ត​ ព្រោះ​នេះ​ជា​ឱកាស​ពិសេស​ដែល​ លោក​អាច​ជួប​អ្នក​មាន​សមត្ថភាព​ថ្មីៗ​ជា​ច្រើន​នាក់។

២. BoA

BoA ត្រូវ​បាន​គេ​លើក​ថា​ជា​ “K-Pop Queen” ក្នុង​ចំណោម​តារា​ចម្រៀង​ទោល​ (ផ្នែក​ស្រី) ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​ដំបូង​គេ​ក្នុង​វិស័យ​នេះ។ ពេល​នេះ​នាង​ក៏​ត្រូវ​មាន​មុខ​ក្លាយ​ជា​គ្រូបង្វឹក​ពន្លក​សិល្បៈ​ជំនាន់​ថ្មី។ នាង​បាន​និយាយ​ថា​ នឹង​ខិតខំ​ស្វែង​គ្រាប់ពេជ្យ​ដែល​មាន​សមត្ថភាព​អស្ចារ្យ​ ព្រម​ទាំង​ជួយ​បង្ហាត់ពួកគេ​បន្ថែម​ ដើម្បី​ក្លាយ​ជា​តារា​ចម្រៀង​ឈាន​មុខ​ក្នុង​វិស័យ​នេះ។

៣. Sung Sikyung

តារាចម្រៀង​រូប​នេះ​វិញ​ ក៏​មិនធម្មតា​ដែរ ដោយសារ​ទឹក​ដម​សំឡេងផ្អែម​ត្រជាក់​​របស់​លោក​ Sikyun ត្រូវ​ឲ្យ​រហស្សនាម​ថា​ «Emperor of Ballads»។ ជាក់ស្ដែង​ លោក​ក៏​បាន​តាំង​ចិត្ត​មុតមាំ​ដែរ​ក្នុង​ការ​ស្វែង​រក​បេក្ខជន​ដែល​ពូកែ​ និង​មាន​ស្ទីល​ច្រៀង​បែប​សង់ទីម៉ង់​ដូច​លោកមក​បង្វឹក​បន្ថែម។

៤. Dynamic Duo

ចុង​ក្រោយ​គេនេះ​ គឺ​ក្រុម​ Dynamic Duo ក្រុម​ចម្រៀង​ល្បី​មួយ​ក្រុម​ប្រចាំ​ពិភព Hip Hop របស់​កូរ៉េ។ វត្តមាន​ពេល​នេះ​ នឹង​ក្លាយ​ជា​ពេល​វេលា​អស្ចារ្យ​ដំបូង​ប្រចាំ​កម្មវិធី The Voice of Korea ​ដែល​មាន​ក្រុម​ចម្រៀង​មក​ធ្វើ​ជា​គ្រូបង្វឹក។ ពួកគេ​សង្ឃឹម​ថា​នឹង​បាន​ជួប​ជើង​ខ្លាំង​ជា​ច្រើន​នាក់​ ដែល​ចង់​ក្លាយ​ខ្លួន​ជា​តារា​ចម្រៀង​នៅពេល​អនាគត៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី