Robben ថា​នឹក​បាល់ទាត់​កំពុង​ពិចារណា​ចង់​ចូល​លេង​វិញ

  • 2020-04-28 01:59:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​របស់ Bayern Munich ខ្សែ​បម្រើ​ប្រយុទ្ធ Arjen Robben បាន​បង្ហើប​ឲ្យ​ដឹង​ថា គេ​កំពុង​ពិចារណា​​ចេញ​ពី​ការ​ចូលនិវត្តន៍​មក​លេង​បាល់ទាត់​វិញ។

Robben បាន​បញ្ចប់​អាជីព​របស់​ខ្លួន​កាល​ពី​រដូវ​ក្ដៅ​មុន និង​និយាយ​ថា ដំបូង​ដូច​មិន​នឹក​បាល់ទាត់​ទេ តែ​បន្ទាប់​មក​ក៏​នឹក​ហើយ​ចាប់​ផ្ដើម​គិត​ពី​លទ្ធភាព​​ដែល​អាច​លេង​បាន​វិញ​ម្ដង​ទៀត។ និយាយ​ប្រាប់​វិបសាយ​របស់ Bayern បុរស​វ័យ​៣៦​ឆ្នាំ​ថា ពី​មួយ​ពេល​ទៅ​មួយ​ពេល គេ​តែងតែ​មាន​អារម្មណ៍​នឹក​បាល់ទាត់​និង​ចង់​ត្រលប់​វិញ។

ជាមួយ​នឹង​វីរុស​កូរ៉ូណា វា​ពិត​ជា​ពេល​វេលា​ដ៏​​ប្លែក​សម្រាប់​មនុស្ស​គ្រប់គ្នា​​និង​ពេល​ដែល​បាល់ទាត់​ត្រលប់​វិញ។ ហើយ​​គេ​នៅ​តែ​មាន​អារម្មណ៍​ខ្លួន​​​ជា​កីឡាករ។ Robben បាន​ចំណាយ​ពេល​១០​ឆ្នាំ​នៅ Bayern បង្ហាញ​ខ្លួន​បាន​៣០៩​ប្រកួត​ឲ្យ​ក្លឹប និង​រក​បាន​១៤៤​គ្រាប់ និង​​បញ្ជូន​ឲ្យ​គេ​ទាត់​ចូល​១០១​គ្រាប់៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម