២ចំណុចដែលអ្នកអាចមិនដឹងច្បាស់ពីអាងហែលទឹកនៅអូឡាំពិកដែលជួសជុលរួច
- 2020-04-28 03:25:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២ចំណុចដែលអ្នកអាចមិនដឹងច្បាស់ពីអាងហែលទឹកនៅអូឡាំពិកដែលជួសជុលរួច
ចន្លោះមិនឃើញ
បន្ទាបពីចំណាយពេលជួសជុលអស់រយៈពេល ១៨ខែ រួចមក អាងទឹកនៅពហុកីឡដ្ឋានជាតិមួយនេះពិតជាមានសភាពស្រស់ស្អាត និងទំនើបមែនទែន។ ២ចំណុចដែល Sabay លើកឡើងនេះគឺ៖
**ទី១ កន្លែងអង្គុយ** គឺបានដាក់កៅអីជ័រដូចទៅនិងកៅអីនៅក្លឹបបាល់ទាត់ធំៗវិសាខាជាដើម។ ចំពោះកៅអីជ័រនៅអាងទឹកនេះអាចទទួលអ្នកអង្គុយទស្សនាប្រហែល ១៦០០នាក់ ឯនោះក្នុងពេលប្រកួតនានា ។
ទី២ ផ្ទាំងព័ត៌មានប្រកួត (Scoreboards) កាលពីមុនមិនទាន់ជួសជុលគឺមិនមាននោះទេ ដោយឡែកបន្ទាប់ពីធ្វើការជួសជុលជាថ្មី និងបានបំពាក់ឧបករណ៍ទំនើបៗជាច្រើនរួចមកគេឃើញមានដាក់ផ្ទាំងព័ត៌មាននេះផងដែរ។ ផ្ទាំងនេះគឺសម្រាប់មើលព័ត៌មានអំពីការប្រកួតនានាដូចជាឈ្មោះត្រូវប្រកួត និងលទ្ធផលនាទីរបស់ខ្លួនទៀតផង ៕