ដោយ​សារ​តែ​កូវីដ​ Sancho បន្ត​នៅ​ Dortmund ដដែល​ហើយ​មើល​ទៅ

  • 2020-04-28 13:00:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Minchael Zorc អ្នក​ដឹក​នាំ​ក្លឹប​ Borussia Dortmund បាន​និយាយ​ទៅ​កាន់​ Sport1 កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​ធំៗ​នៅ​អង់គ្លេស​ នឹង​មិន​ប្រថុយ​យក​ខ្សែ​បម្រើ​ក្លឹប​របស់​លោក​ កីឡាករ​ Jadon Sancho នៅ​ក្នុង​កំឡុង​ពេល​កូវីដ-១៩​នេះ​ទេ​។

លោក​ Zorc បាន​និយាយ​ថា​ ៖ " គ្មាន​ក្លឹប​មួយ​ណា​ហ៊ាន​ប្រថុយ​ចំណាយ​ដ៏​ច្រើន​នាំ​ចូល​ Sacho នៅ​ពេល​នេះ​ទេ​ទោះ​ជា​ក្លឹប​នៅ​អង់គ្លេស​ក្ដី​ក៏​មិន​ហ៊ាន​ដែរ​ ខ្ញុំ​មិន​បាច់​សម្លឹង​មើល​វែង​ឆ្ងាយ​ពី​រឿង​នេះ​ទេ​ ដោយ​សារ​តែ​ស្ថានភាព​ឥឡូវ​ដូរ​រាល់​ថ្ងៃ​ មាន​ចាំ​មើល​ទាំង​អស់​គ្នា​ទេ​ " ។

អ្នក​ដឹក​នាំ​រូប​នេះ​បាន​បន្ត​ថា​ ៖ " ខាង​ក្លឹប​យើង​នៅ​កុង​ត្រា​ជា​មួយ​គេ​យូរ​ រហូត​ដល់ឆ្នាំ​ ២០២២​បាន​ចប់​។ គ្មាន​អ្វី​ផ្លាស់​ប្ដូរ​រឿង​នាំ​ចូល​​កីឡាករ​ទៀត​ទេ​ ដោយ​សារ​ពេល​នេះ​វា​មិន​មែន​ជា​រឿង​សំខាន់​ចាំបាច់​ទៀត​ទេ​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែ​បម្រើ​ Jodon Sancho រៀប​គម្រោង​នឹង​ចាក​ចេញ​ពី​ Dortmundទៅ​ហើយ​ដោយ​សារ​តែ​កាល​ពី​កូវីដ​មិន​រីករាល​ដាល​ខ្លាំង​ ត្រូវ​បាន​ក្លឹប​ពីរ​នៅ​អង់គ្លេស​គឺ​ក្លឹប​ Manchester United និង​ក្លឹប​ Chelsea ចាប់​អារម្មណ៍​ និង​ចង់​បាន​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី