ថ្ងៃសម្រាកចាំបាច់ទៅណាឆ្ងាយ! សាកធ្វើ "មាន់ដុតទឹកដោះគោទឹកឃ្មុំ និងបាយខ្ទិះដូង"ធានាជក់មាត់ជិបៗ

  • 2020-04-30 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​បរិភោគ​អាហារ​នៅ​ផ្ទះ​ ជា​ពេល​វេលាដ៏​ល្អ​បំផុត​សម្រាប់​ការ​ជួប​ជុំ​គ្រួសារ​ឲ្យ​រីក​រាយ​ និង​ទទួល​អាហារ​ដោយ​សុវត្ថិភាព​ បើ​ទោះ​បី​រវល់​ការងារ​យ៉ាង​ណា អ្នក​គួរ​ឆ្លៀត​ពេល​ធ្វើ​អាហារ​​សម្រាប់​ថ្ងៃ​សម្រាក​ដោយ​ខ្លួន​ឯង និង​គ្រួសារ​ផង​ដែរ។ ថ្ងៃ​នេះ​ កញ្ញា​ សូម​ណែនាំ​អ្នក​ទាំង​អស់​គ្នា​ពី​របៀប​ធ្វើ​ "មាន់​ដុត​ទឹក​ដោះ​គោ​ទឹកឃ្មុំ​ និង​បាយ​ខ្ទិះដូង" ញ៉ាំ​ជាមួយ​គ្នា​ធានា​ជក់​មាត់​ជិប​ៗ​​ មិន​ខាន។ តោះ​ឥឡូវ​យើង​ទៅ​ដឹង​គ្រឿង​ផ្សំ​និង​វិធី​ខាង​ក្រោម​នេះ​៖​​​​​​

១. ​បាយ​ខ្ទិះដូង​

គ្រឿង​ផ្សំ៖​​​

អង្ករ​ផ្កាម្លិះ​១ ​កំប៉ុង​

ទឹក ​៣/៤ កំប៉ុង

ខ្ទិះដូង ១/២ ​កំប៉ុង

ស្ករស​ ១,៥ ស្លាប​ព្រា​បាយ

​អំបិល ១ ​ស្លាបព្រា​បាយ

វិធី​ធ្វើ​៖

  • ដាក់​ទឹក ខ្ទិះដូង​ ស្ករស និង​អំបិល​ចូល​ក្នុង​ឆ្នាំង​ចម្អិន​ (ឆ្នាំង​អគ្គិសនី)​ កូរ​វា​ឲ្យ​សព្វ​ ហើយ​ដាក់​ដាំ​ រហូត​ដល់​ពុះ។
  • លាង​អង្ករ​ជាមួយ​ទឹក​ (មិនមែន​ទឹក​ក្ដៅ)​ ច្របាច់​លាង​ឲ្យ​ស្អាត​ ហើយ​ចម្រុះ​ទឹក​ឲ្យ​ស្ងួត​ពី​អង្ករ​ដូច​យើង​លាង​រាល់​ដង។
  • ទឹក​ខ្ទិះ​ដូង​ពុះ​ ហើយ​ដាក់​អង្ករ​លាង​រួច​នោះ​ចូល​ កូរ​វា​ឲ្យ​សព្វ​ (​ប្រយ័ត្ន​កុំឲ្យ​រលាក​ដៃ​) ហើយ​ដាក់​ដាំ​វា​ម្ដង​ទៀត​។
  • នៅ​ពេល​បាយ​ឆ្អិន​ សូម​កុំ​ទាន់​បើក​គម្រប​​ ដោយ​ទុក​វា​ចោល​ប្រមាណ ១០នាទី​ (​ធ្វើ​ដូចនេះ​ ទើប​បាយ​ស្រុះ​ទឹក​បាន​ល្អ​) ហើយ​អាច​ទទួល​ទាន​នូវ​រសជាតិ​ថ្មី​ប្លែក​នេះ​ដោយ​រីករាយ​ជាមួយ​ក្រុម​គ្រួសារ​។ សូមទស្សនាវីដេអូបន្ថែម៖

២. មាន់ដុតទឹកដោះគោទឹកឃ្មុំ

គ្រឿង​ផ្សំ៖

មាន់ ១​ទាំង​មូល

ឫស​វ៉ាន់ស៊ុយ ៥ឬស

ខ្ទឹម​ស ១០​កំពឹស

ម្រេច​គ្រាប់​ពណ៌​ស ១ស្លាបព្រាបាយ

ស្ករ​ត្នោត ៤ស្លាបព្រាបាយ

ទឹក​ឃ្មុំ ១២០ក្រាម

ទឹក​ដោះគោ​ឆៅ ៤ស្លាបព្រាបាយ

ទឹក​ស៊ីអ៊ីវខាប់ ១ស្លាបព្រាបាយ

ទឹក​ស៊ីអ៊ីវ ៣ស្លាបព្រាបាយ

ទឹក​ប្រេងខ្យង ៣ស្លាបព្រាបាយ

បាយ​ដំណើប និង​ទឹក​ជ្រលក់​សម្រាប់​ញ៉ាំ​ជាមួយ។

វិធី​ធ្វើ៖

  • បុក​ឫស​វ៉ាន់ស៊ុយ ខ្ទឹម​ស និង​ម្រេច​គ្រាប់​ឲ្យ​ម៉ដ្ឋ​។
  • យក​គ្រឿង​ដែល​បុក​ហើយ មក​លាយ​ស្ករ​ត្នោត ទឹក​ឃ្មុំ ទឹក​ដោះ​គោឆៅ ​ទឹក​ស៊ីអ៊ីវ​ខាប់ ទឹក​ស៊ីអ៊ីវ ប្រេង​ខ្យង ហើយ​កូរ​ឲ្យ​ចូល​ជាតិ​គ្នា រួច​យក​​ប្រឡាក់​ជាមួយ​សាច់​មាន់​ឲ្យ​សព្វ ទុក​២០​នាទី។ - យក​មាន់​ដែល​ប្រឡាក់​រួច​​មក​​រៀប​ចំ​ដាក់​ដុត បើក​ភ្លើង ១៧០អង្សា រយៈ​ពេល ៣០ទៅ៤៥នាទី (ល្មម​សាច់​មាន់​ឆ្អិន)។ បើ​មិន​មាន​ចង្ក្រាន Microwave ទេ អាច​ប្រើ​ឆ្នាំង​ធម្មតា ឬដាក់​​​អាំង​ក៏​បាន ។ - នៅ​ពេល​សាច់​មាន់​ឆ្អិន​ហើយ​ អាច​កាប់​​ជា​ដុំ​ៗ ទទួល​ទាន​ជាមួយ​បាយ​ដំណើប និង​ទឹកជ្រលក់​ហឹរៗ​។ សូមទស្សនាវីដេអូបន្ថែម៖

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី