បាយសល់ពីយប់កុំខ្ជះខ្ជាយ យកមកច្នៃជាបាយឆាទាំង ៤មុខនេះចំណេញលុយបាយព្រឹក ឆ្ងាញ់ជាប់ចិត្ត
- សៅរ៍, 2 ឧសភា 2020 09:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាយសល់ពីយប់កុំខ្ជះខ្ជាយ យកមកច្នៃជាបាយឆាទាំង ៤មុខនេះចំណេញលុយបាយព្រឹក ឆ្ងាញ់ជាប់ចិត្ត
ចន្លោះមិនឃើញ
កាត់បន្ថយការចំណាយលុយកាក់ទៅលើអាហារពេលព្រឹក មេផ្ទះឆ្លាតវ័យគួរចេះឆ្នៃអាហារដែលនៅសល់ ដើម្បីកុំឲ្យខ្ជះខ្ជាយ។ ជាក់ស្ដែងបាយកក ឬបាយដែលដាំសល់ពីយប់ ត្រូវបានបោះចោល ដោយអ្នកមិនបានយកទៅឆ្នៃជារបស់ថ្មី។ បាយកកដែលនៅសេសសល់ អាចឆ្នៃចេញជាបាយឆា ដ៏ឈ្ងុយឆ្ងាញ់។
តោះ!មករៀនធ្វើបាយឆា ងាយៗ មិនចំណាយពេលយូរក្នុងការចម្អិន ដូចខាងក្រោមនេះ៖
១. បាយឆាត្រីខកំប៉ុង
នៅផ្ទះនិមួយៗ ភាគច្រើនតែងតែទិញត្រីខកំប៉ុងទុក ជាស្បៀងខ្លាចមានបញ្ហាអ្វីមួយ ឬឃ្លានពេលយប់។ តែអ្នកអាចធ្វើបាយឆាយ៉ាងឈ្ងុយឆ្ងាញ់ ដោយគ្រាន់តែមានគ្រឿងផ្សំដូចជា៖ ខ្លាញ់, ខ្ទឹមស, ខ្ទឹមក្រហម, បាយស, ត្រីខកំប៉ុង, ម្សៅស៊ុប, ទឹកត្រី, ស្ករ, ម្ទេស, និងគល់ខ្ទឹម។
២. បាយឆាសាច់ក្រក
ងាយៗជាមួយបាយឆាសាច់ក្រក ទោះអ្នកមិនដែលធ្វើម្ហូបក៏អាចធ្វើបាន។ ជាមួយរូបមន្ត និងគ្រឿងផ្សំដូចជា៖ ខ្លាញ់, ខ្ទឹមស, សាច់ក្រក, ខ្ទឹមបារាំង, ប៉េងប៉ោះ, ពងមាន់, ទឹកត្រី, ទឹកស៊ីអ៊ីវ, ម្រេច, ស្ករ, និងគល់ខ្ទឹម។
៣. បាយឆាខ្ចប់ពងមាន់ ៖
មិនមែនស្អាតតែរូបទេ តែបាយឆាខ្ចប់ពងមាន់មានជីវជាតិគ្រប់គ្រាន់ សម្រាប់កូនក្មេង។ អ្នកម្ដាយមិនមិនពិបាកក្នុងការរៀបចំអាហារនេះទេ ដោយគ្រាន់តែមានគ្រឿងផ្សំដូចជា៖ បាយស, ខ្លាញ់, ខ្ទឹមស, ការ៉ុត, ខ្ទឹមបារាំង, ដំឡូងបារាំង, ពងមាន់, អំបិល, ម្រេច, សាច់ហេម (Ham)
៤. បាយឆាម្នាស់
ម្នាស់អាចយកមកញ៉ាំស្រស់ ធ្វើជាបង្អែម ជានំ និងទឹកភេសជ្ជៈផ្សេងៗទៀត ម្យ៉ាងម្នាស់បើយកមកឆាជាមួយបាយកាន់តែបង្កើនរស់ជាតិ កាត់បន្ថយភាពទ្រលាន់ ព្រោះឆាជាមួយខ្លាញ់។ គ្រឿងផ្សំមានដូចជា៖ បាយស, បង្ការ, ម្នាស់, ការ៉ុត, ខ្ទឹម, ស៊ុត, ទឹកប្រឹងខ្យង, ទឹកត្រី។ ប្រសិនបើចូលចិត្តអ្វីបន្ថែម អាចដាក់បានតាមចំណង់ចំណូលចិត្ត។
ចង់បានអង្ករផ្កាម្លិះប្រណិត ដាំដុះដោយធម្មជាតិ គុណភាពល្អឥតខ្ចោះ ដឹកដល់ផ្ទះរបស់លោកអ្នក ចុចត្រង់នេះ