អ្នកទៅពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) កើនឡើងយ៉ាងគំហុក

  • 2020-05-04 01:36:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ទូទាំងប្រទេស បានចំនួន ២៤ ៨៩៧ គ្រឿង ក្នុងរយៈពេល១០ថ្ងៃចុងក្រោយ (គិតពីថ្ងៃទី២៣ មេសា - ០២ ឧសភា ឆ្នាំ២០២០) កើនឡើងជាគំហុក ជាមធ្យមប្រមាណ ៤ពាន់គ្រឿង/ថ្ងៃ ក្នុ្នងរយៈពេល ៤ថ្ងៃចុងក្រោយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន។

របាយការណ៍របស់ក្រសួងសាធារណៈការ ក៏បានបញ្ជាក់ដែរថា ទិន្នន័យនេះ មានការកើនឡើងខ្ពស់ជាគំហុក ជាពិសេស ៤ថ្ងៃចុងក្រោយ ដែលគិតជាមធ្យមប្រមាណ ៤ពាន់គ្រឿង/ថ្ងៃ។

ក្រសួងសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានគោរពអនុវត្តតាមការណែនាំ ដែលរក្សាបានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជាពិសេសអត់ធ្នត់រង់ចាំទទួលសេវា ខណៈការត្រួតពិនិត្យនេះ ត្រូវការពេលវេលាដើម្បីពិនិត្យម៉ត់ចត់ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា។

លើសពីនេះទៅទៀត សូមបងប្អូនប្រជាពលរដ្ឋ បន្តគោលការណ៍អនាម័យ ពាក់ម៉ាស់ត្រឹមត្រូវតាមការចាំបាច់ និងរក្សាគម្លាត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ទាំងអស់គ្នា។

ប្រភព៖ ផេកក្រសួងសាធារណៈការ និងដឹកជញ្ជូន

អត្ថបទ៖ ប៊ិន ប៊ុណ្ណា