មិនធម្មតា! កូវីដ១៩វាយលុកខ្លាំងនៅរុស្ស៊ី សូម្បីនាយករដ្ឋមន្ត្រី ក៏ឆ្លងវីរុសដែរ

  • 2020-05-04 02:13:17
  • ចំនួនមតិ 2 | ចំនួនចែករំលែក 44

ចន្លោះមិនឃើញ

នាយករដ្ឋ​មន្ត្រីនៃ​ប្រទេស​រុស្ស៊ី​លោក Mikhail Mishustin បាន​ឲ្យ​ដឹង​ថា​លោក​ធ្វើ​តេស្ដ​រក​ឃើញ​វិជ្ជមាន​កូវីដ១៩ ហើយ​នឹង​ដាក់​ខ្លួន​ឲ្យ​នៅ​ដោយ​ឡែក។

យោង​តាម​បុស្ដ៍​លេខ ២៤​របស់​រដ្ឋ​រុស្ស៊ី​ឲ្យ​ដឹង​ថា លោក​នាយករដ្ឋមន្ត្រី Mishustin បាន​ធ្វើ​ការ​ស្នើសុំ​ប្រធានាធិបតី​វ្លាឌីមៀរ ពូទីន ដើម្បី​ឈប់​សម្រាក​បណ្ដោះ​អាសន្ន និង​ព្យាបាល​ជំងឺ។ លោក​ក៏​បាន​ស្នើ​ឲ្យ​ចាត់​តាំង​​ឲ្យ​អនុ​រដ្ឋមន្ត្រី​ស្ដីទី ឲ្យ​ឡើ​ងកាន់​តំណែង​ជំនួស​ខ្លួន​បណ្ដោះ​អាសន្ន។ មក​ទល់​ពេល​នេះ រុស្ស៊ី​មាន​អ្នក​ឆ្លង​សរុប ១៣៤ ៦៨៧​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់ ១ ២៨០នាក់ ហើយ​ព្យាបាល​ជា​សះ​ស្បើយ ១៦ ៦៣៩នាក់៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន