ឆុំ វត្ដី ហ៊ានរៀបការ តែមិនហ៊ានចេញទៅក្រេបទឹកឃ្មុំនៅបរទេស
- 2020-05-04 08:23:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆុំ វត្ដី ហ៊ានរៀបការ តែមិនហ៊ានចេញទៅក្រេបទឹកឃ្មុំនៅបរទេស
ចន្លោះមិនឃើញ
តារាសម្ដែងរូបស្រស់សោភា ឆុំ វត្ដី បានរៀបការនៅព្រឹកថ្ងៃទី៤ ខែឧសភានេះ ប៉ុន្តែសម្រេចលុបចោលគម្រោងទៅក្របទឹកឃ្មុំនៅប្រទេសបារាំង ដោយសារបញ្ហាឆ្លងរាតត្បាតជាសកល នៃជំងឺកូវីដ-១៩។
វត្ដី និយាយថា ចាស់ទុំបានដេញវេលាយកថ្ងៃជ័យជាយូរមកហើយ ហើយចំថ្ងៃល្អសម្រាប់នាងទៀតនោះ ទើបគ្រួសារនាងសម្រេចរៀបចំពិធីមង្គលនេះឡើងតែម្ដង។ នាងថា នៅព្រឹកមិញនេះមានភ្ញៀវប្រមាណ២០០នាក់ ក្នុងនោះក៏មានមិត្តរួមអាជីពមួយចំនួនដែរ បានចូលរួម៖"អត់មានពិធីទទួលភ្ញៀវពេលល្ងាចទេបង ចាំដល់ស្ងប់ស្ងាត់កូវីដ-១៩ មែនទែន ចាំធ្វើពិធីកាត់ចំណងដៃម្ដងទៀតនឹងមានភ្ញៀវច្រើន"។
បើតាម ឆុំ វត្ដី គម្រោងចេញទៅក្រេបទឹកឃ្មុំតាមខេត្ដ ឬនៅរមណីយដ្ឋានល្បីៗក្នុងប្រទេស ក្រៅពីគម្រោងទៅក្រេបទឹកឃ្មុំនៅបារាំងនោះប្រហែលមិនមានឡើយ ព្រោះនាង និងស្វាមី នឹងត្រូវជាប់ដៃខ្លាំងជាមួយការងារក្រុមហ៊ុនដឹកជញ្ជូនដែលទើបបើកថ្មីរបស់នាង។
ប៉ុន្តែនាងសង្ឃឹមថា អ្វីៗនឹងល្អប្រសើរ ហើយឱកាសក្របទឹកឃ្មុំ ឬបង្កើតស្នាមញញឹមជាមួយស្វាមីដ៏អស្ចារ្យ នឹងកើតមានក្រោយពេលដែលជំងឺកូវីដ-១៩ បានវិនាសសាបសូន្យពីភពផែនដីនេះទៅ៕