ទ្រាំ​នៅផ្ទះលែងបាន ហេង ស្រីពេជ្រ សម្រេចចិត្ដចេញ​ថត​ទៀត​ហើយ!

  • 2020-05-05 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​សាច់​ស​ទ្រលុកទ្រលន់ ហេង ស្រីពេជ្រ នឹង​ចេញ​ថត​រឿង​ចាប់​ពី​ថ្ងៃទី២៧ ខែ​ឧសភា ខាង​មុខ​នេះ​ទៀត​ហើយ ក្រោយ​ពី​នាង​បាន​ផ្អាក​ថត​ជិត​ពីរ​ខែ​ដោយសារ​បញ្ហា​ជំងឺ​កូវីដ-១៩។

ហេង ស្រីពេជ្រ កំពុង​សម្ងំ​រស់នៅ​ឯ​ស្រុក​កំណើត​ដើម្បី​គេច​ចេញ​ពី​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​ដោយ​ការ​នឹក​រលឹក​នឹង​អាជីព​សម្ដែង ហើយ​ប្រភព​ចំណូល​ផ្ទាល់​ខ្លួន​ត្រូវ​បាន​កាត់​បន្ថយ​ផង​នោះ នាង​ក៏​សម្រេច​ចិត្ត​ចេញ​ថត​ឡើង​វិញ។

នាង​និយាយ​ថា នៅ​ដើម​ឆ្នាំ​២០២០ នេះ នាង​ត្រូវ​ប៉ាន់​ខាង​តួ​សេដ្ឋី និង​តួ​បង​ស្រី តែ​ដោយសារ​កូវីដ-១៩ រឿង​ខ្លះ​បាន​ថត​ចប់ និង​ខ្លះ​ទៀត​ថត​បាន​តែ​ពាក់​កណ្ដាល​ក៏​ផ្អាក​ទៅ​វិញ។

នៅ​ដើម​ឆ្នាំ​២០២០ នេះ ស្រីពេជ្រ បាន​ថត​បញ្ចប់​រឿង​អប់រំ​ខ្លី​មួយ​ដែល​មាន​ចំណង​ជើង​ថា"វង្វេង" ឲ្យ​ស្ថានីយ​ទូរទស្សន៍​ហង្ស មាស ដែល​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​ក្នុង​ខែ​ឧសភា​នេះ។

រូបភាព៖ ហ្វេសប៊ុក ហេង ស្រីពេជ្រ

រីឯ​រឿង​ពីរ​ទៀត គឺ​រឿង​"ឥទ្ធិពល​ស្នេហ៍​ក្នុង​ភ្លើង​បណ្ដាសា" របស់​ស្ថានីយ​ទូរទស្សន៍ ភី អិន អិន និង​រឿង​"ផ្ទះ​វិមាន" របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន នាង​នឹង​ចាប់​ផ្ដើម​ថត​ពី​ចុង​ខែ​ឧសភា រហូត​ដល់​ចប់​តែ​ម្ដង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី