វិធីងាយៗ ក្នុងការដាំប្រទាលកន្ទុយក្រពើ ក្នុងផើង

  • 2020-05-05 07:33:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១.វិធីក្នុងការដាំ

  • លាយដីសម្រាប់ដាំមានដូចជា ដីមានជីវជាតិ ជីកំប៉ុស្ត ស្លឹកឈើស្រស់ ដែលឆាប់រលួយ ជីអង្កាមដុត និងលាមកគោស្ងួត

  • ដកយកកូនវាដែលមានអាយុ ២អាទិត្យ មកបណ្តុះផ្សាំក្នុងរងឲ្យបាន ១៥ថ្ងៃ ទើបជីកយកមកដាំ

  • យកផើងដែលមានទំហំមុខ ៣តឹក ជម្រៅ ២តឹក រួចដាក់ល្បាយដីជិតពេញ

  • ជីកយកកូនដែលផ្សាំបាន ១៥ថ្ងៃ យកមកដាំតែ ១ដើម ក្នុង១ផើង ដើម្បីឲ្យដើមប្រទាលលូតលាស់បានល្អ និងងាយស្រួលថែទាំ។

២.ការថែទាំ

  • មិនថាដាំនៅក្នុងផើង ឬនៅលើដីទេ គឺមិនត្រូវស្រោចទឹកជោគជាំពេកទេ គឺស្រោច ១សប្ដាហ៍ តែមួយដងប៉ុណ្ណោះ ព្រោះប្រទាលនេះមានសំបកក្រាស់ និងមានជាតិទឹកច្រើនស្រាប់៕

ប្រភព៖ eangsophalleth   សម្រួលអត្ថបទដោយ៖ ស្រីពៅ