រាជិនីច្នៃ​រ៉ូប​មង្គលការ​ Vera Wang បង្អួត​រាង​ក្រមុំ​១៨​សុំ​ខ្មាស នៅ​វ័យ​៧១​ឆ្នាំ

  • 2020-05-06 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​មាន​វ័យ​​ ៧១ឆ្នាំ​ហើយ​ក៏​ដោយ តែ​កំពូល​អ្នក​ច្នៃ​ម៉ូដ​អាមេរិក Vera Wang នៅ​តែ​រក្សា​បាន​រាង​ស្រឡូន​ដូច​តារា​ម៉ូដែល។

ទោះ​បី​ជា​កំពូល​តារា​ហូលីវូដ​ក៏ដោយ តែ​ក៏​មិ​ន​ប្រាកដ​​ថា​បាន​អ្នក​ច្នៃ​ម៉ូដ Vera Wang ច្នៃ​រ៉ូប​មង្គលការ​ឲ្យ​​ដែរ ដ្បិត​​អ្នក​ច្នៃ​ម៉ូដ​រូបនេះ​រើស​អតិថិជន​ខ្លាំ​ង​ណាស់។ មូលហេតុ​គឺ​មក​ពី រាល់​ម៉ូដ​រ៉ូប​ការ​របស់​លោក​ស្រី​សុទ្ធតែ​ត្រូវ​បាន​សម្រិតសម្រាំង​យ៉ាង​ពិសេស​បំផុត សម្រាប់​អតិថិជន​នីមួយ​ៗ។

ក្រៅ​ពី​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ដោយ​ស្នាដៃ​របស់​ខ្លួន​នោះ អ្នក​ច្នៃ​ម៉ូដ​ចាស់​វស្សា​រូប​នេះ ក៏​ទាក់ទាញ​ចំណាប់​អារម្មណ៍​ដោយ​សារ​ការ​ពូកែ​រក្សារាង​​របស់​​ខ្លួ​ន​ផង​ដែរ។ ជាក់​ស្ដែង អ្នក​គាំទ្រ​ស្ទើរ​តែ​មិន​ជឿ​នឹង​ភ្នែក​ខ្លួន​ឯង ពេល​ឃើញ​រាង​ដ៏​ស្រឡូន​របស់ នារី​វ័យ ៧១​ឆ្នាំ​រូប​នេះ។ ទោះ​ស្ថិត​ក្នុង​វ័យ​ចិត​សិប​ប្លាយ​ក៏​ដោយ តែ Vera Wang នៅ​តែ​មាន​រាង​ស្វែល​ស្រឡូន​ដូច​នារី​វ័យ​ក្មេង។

គួបផ្សំ​នឹង​ការ​ស្លៀកពាក់​ទាន់​សម័យ​ទៀត​នោះ ធ្វើ​ឲ្យ​អ្នក​ច្នៃ​រ៉ូប​ការ​នេះ​មើល​ទៅ​ក្មេង​ជាង​វ័យ​ច្រើន​ឆ្នាំ។ យ៉ាងណាក្ដី ទោះ​រក្សា​រាង​បាន​ស្អាត​ក៏​ដោយ តែ​ស្នាម​ជ្រីវជ្រួញ​នៅ​តែ​ដក់​លើមុខ​របស់​អ្នក​ច្នៃ​រ៉ូបការ​ឲ្យ Kim Kardashian ដដែរ៕

អានបន្ត៖ ​ រៀន​តាម​ស្ទីល​ធ្វើ​ខ្លួន​របស់ Taeyeon ទោះ​អាយុ​៣១​ឆ្នាំ​ នៅ​តែ​ក្មេង​ស្អាត​ដូច​១៨​ឆ្នាំ

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ Caramel