Mozilla ​បែក​ចិត្ត​ពី​ Google ​ទៅ​រក​ Yahoo

  • 2014-11-20 17:41:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mozilla ​​បាន​​បែកចិត្ត​ពី​ Google ​ទៅ​ចុះ​កុងត្រា​ថ្មី​រយៈពេល​ ៥ ​ឆ្នាំ​ជាមួយ​ Yahoo ​ដែល​ធ្វើ​ឲ្យ​ Yahoo ​ក្លាយ​ជា​ Search Engine ​ផ្លូវការ​​ក្នុង​សហរដ្ឋអាមេរិក។

 

ជំហាន​​​​នេះ​មាន​ន័យ​ថា ​ពេល​បើក​ Browser ​Firefox ​ភ្លាម​ អ្នក​មិន​ឃើញ​​ Google Search​ ទៀត​ទេ។ ​​ជំនួស​មក​វិញ​ ​អ្នក​នឹង​ឃើញ​ផ្ទាំង​ Search ​របស់​​ Yahoo ​​ដែល​នឹង​​ដំណើរការ​ចាប់​ពី​ដើម​ខែ​ធ្នូ​នេះ​តទៅ។

 

Google ​បាន​ក្លាយ​ Search engine ​ផ្លូវ​ការ​នៅ​ Mozilla Firefox browser ​ចាប់​តាំង​ពី​​ឆ្នាំ​ ២០០៤​មក។ ​​​ទោះ​ជា​​ Yahoo ​​នឹង​ក្លាយ​ជា​ Search Engine ​ថ្មី​លើ​ Browser ​មួយ​នេះ​ក៏​ពិត​មែន ​​តែ​អ្នក​នៅ​តែ​​អាច​ជ្រើសរើស​ជម្រើស​ Search Engine ​ផ្សេង​ទៀត​ដូចជា​ Google, ​Bing,​ DuckDuckGo, ​eBay,​ Amazon, ​Twitter ​និង​ Wikipedia ​ដែល​​​​មាន​ភ្ជាប់​ជា​ Built-in ​​ឲ្យ​អ្នក​ជ្រើសរើស​​តាម​​ចំណង់ចំណូលចិត្ត​​​ដដែល។

 

​​​Yahoo ​បាន​ព្យាយាម​ធ្វើ​ការ​កែប្រែ​ Search Engine ​របស់ខ្លួន​ឲ្យ​កាន់​ប្រសើរ​ឡើង​ដើម្បី​ស្រូប​អ្នក​ប្រើប្រាស់​ឲ្យ​ងាក​ចេញ​ពី​ Google។​​​ ​កាល​ពី​ខែ​មេសា​កន្លង​ទៅ​ គេហទំព័រ​ Re/code ​បាន​រាយការណ៍​ថា ​​Yahoo ​​មាន​គម្រោង​សម្ងាត់​​បញ្ចុះបញ្ចូល​ឲ្យ​ Apple ​បោះបង់​ចោល​ Google ​ជា​ Search Engine ​ផ្លូវការ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ​មក​មក​ខ្លួន​ទៀត​ផង។

 

​ដោយ​ឡែក ​Firefox ​គឺ​ជា​ Browser ​ដ៏​ពេញ​និយម​លំដាប់​ទី​បី​ ​បន្ទាប់​ពី​ Chrome ​និង​ Internet Exploer ​ដែល​ឈរ​ចំណាត់ថ្នាក់​លេខ​ ១ ​និង​លេខ​ ២ ​បន្តបន្ទាប់​គ្នា។ ​​បើ​តាម​ Mizolla ​​ក្នុង​មួយ​ឆ្នាំ​ Firefox ​​​មាន​ចំនួន​អ្នក​ចូល​ Search ​១០០ ​ពាន់​លាន​ដង៕

 

 អាន៖ Toyota​ ផលិត​​រថយន្ត​ដើរ​ដោយ​ថាមពល​​អ៊ីដ្រូហ្សែន​​​មិន​ប៉ះពាល់​ដល់​បរិស្ថាន

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​Businessinsider