តារា​​កូរ៉េ-ចិន ​ទោះមុខ​ស ក​ខ្មៅ​ តែពេល​ថត​រូប​មាន Flash ចំនួន​តិច​បំផុត​ នៅ​តែ​ស្អាត

  • 2020-05-07 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​ដឹង​ថា​ស្បែក​មុខ​ពិត​របស់​សិល្បករ សិល្បការិនី​មាន​សភាព​យ៉ាងណា ទស្សនិកជន​អាច​ឆ្លុះ​មើល​បាន​តាម​រយៈ​កម្រង​រូបភាព​ក្រោមពន្លឺ​ភ្លើង flash កាមេរ៉ា​បាន។

ទោះ​បី​ជា​ដឹង​ថា កម្រង​រូបភាព ដែល​អ្នក​គាំទ្រ ក៏​ដូច​ជា​រូបភាព​ដែល​ផលិតកម្ម​របស់​តារា​ផ្ទាល់​បង្ហោះ​លើ​បណ្ដាញ​សង្គមសុទ្ធតែ​បាន​ឆ្លង​កាត់​ការ edit ឲ្យ​បាន​ស្អាត​ជាង​មុន​ក៏​ដោយ ក៏​ទស្សនិកជន​មិន​នឹក​ស្មាន​ដែរ​ថា រូប​ពិត​របស់​សិល្បករ​ទាំង​នេះ ខុស​ប្លែក​ដល់​កម្រិត​នេះ​ដែរ។ ជាក់​ស្ដែងក្រោម​ពន្លឺ​ភ្លើង Flash របស់​កាមេរ៉ា មិន​ថា​តារា​ប្រុស​ស្រី ចិន​ ឬ​កូរ៉េ សុទ្ធតែត្រូវ​ធ្លាយ​ស្បែក​មុខ​សជាង​ខ្លួន ឬ​ស្បែក​មិន​ស្អាត​ជា​ដើម។

តាម​នោះ​ដែរ ទោះ​បី​ជា​កំពូល​តារា​មួយ​ចំនួន​ដូច​ជា Zhao Wei, Zhao Li Ying ក៏​គេច​មិន​ផុត​ពី​ការ​ធ្លាយ​ស្បែក​មុខ​មិន​ស្អាត​ដោយ​សារ​ភ្លើង Flash ដែរ។ ដោយ​នៅ​ពេល​ស្ថិត​ក្រោម​ពន្លឺ​ខ្លាំង​ដូច​នេះ គេ​សង្កេត​ឃើញ​ថា សិល្បករ​ទាំង​នេះ មាន​ស្បែក​គ្រើម មាន​ពណ៌​មិន​ស្មើ ឬ​ផាត់​មុខ​ក្រាស់​ឃ្មឹក​ជា​ដើម។

ទោះ​ជា​យ៉ាងណាក៏​ដោយ ក៏​នៅ​មាន​តារា​មួយ​ចំនួន​តូច ដែល​ទោះ​បី​ជា ស្ថិត​ក្រោម​ពន្លឺ​ភ្លើង Flash ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​រក្សា​បាន​សម្រស់​ស្អាត​ឥត​ខ្ចោះ។ តារា​ទាំង​នេះ​រួម​មាន Irene, Yoona, Suzy និង Lisa៕

អានបន្ត៖ ​ ម្ចាស់​ហាង​កាត់​សក់​នៅ​ចិនកើប​លុយ​ដូច​ព្យុះ​ ព្រោះ​ភ្ញៀវ​ ៩០​%​ កម្ម៉ង់​តែ​ម៉ូដ​សក់​របស់ Lisa

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ Caramel