ឯកឧត្ដម ស៊ុន ចាន់ថុល រំលឹកអនុស្សាវរីយ៍នៅអាងទឹកអូឡាំពិកកម្ពុជាអំឡុង ឆ្នាំ១៩៧០
- 2020-05-07 03:19:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម ស៊ុន ចាន់ថុល រំលឹកអនុស្សាវរីយ៍នៅអាងទឹកអូឡាំពិកកម្ពុជាអំឡុង ឆ្នាំ១៩៧០
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ឯកឧត្ដម ស៊ុន ចាន់ថុល ថាលោកធ្លាប់ស្នាក់នៅ និងហាត់រៀនកន្លែងអាងហែលទឹកក្នុងស្តាតអូឡាំពិកនេះមិនតិចថ្ងៃនោះទេអំឡុងឆ្នាំ១៩៧០ ដល់ ១៩៧៣ ជាអនុស្សាវរីយមិនអាចបំភ្លេចបាន។
ប្រធានសហព័ន្ធរូបនេះសម្ដែងនូវការសប្បាយចិត្តជាខ្លាំង ដែលបានសម្រេចក្ដីសុបិនជួសជុលអាងនេះឲ្យល្អស្អាត និងទំនើបឡើងវិញបែបនេះសម្រាប់កីឡាករ កីឡាការិនី ដែលត្រូវការហ្វឹកហាត់ពង្រឹងសមត្ថភាពឆ្ពោះទៅរកប្រកួតនានា។
រំលឹកដែរថា អាងហែលទឹកនៅស្តាតអូឡាំពិកបានចំណាយពេលជួសជុលឡើងវិញអស់រយៈពេល ១៨ខែ និងអស់ថវិកាជិត៣លានដុល្លារដែលជាជំនួយទាំងស្រុងរបស់ក្រុមហ៊ុនចិន។ អាងនេះធ្វើរួចរាល់ និងប្រគល់ឲ្យសហព័ន្ធកាលពីខែមេសា ឆ្នាំ ២០២០ ថ្មីៗនេះ៕