ទស្សនា​កីឡាករ​លំដាប់​ៗ​ធ្លាប់​រងគ្រោះ​ដោយ​សារ Mane លើ​ទីលាន

  • 2020-05-07 08:53:10
  • ចំនួនមតិ 1 | ចំនួនចែករំលែក 27

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​ប្រយុទ្ធ Sadio Mane ជា​កីឡាករ​ស្នូល​សំខាន់​ម្នាក់​សម្រាប់ Liverpool ទទួល​បាន​ជោគជ័យ​នា​ពេល​បច្ចុប្បន្ន។ កីឡាករ​រូប​នេះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​មាន​ភាព​រហ័សរហួន​ ល្បឿន​លឿន​និង​បច្ចេកទេស​ខ្ពស់​លើ​ទីលាន។

​កីឡាករ​សញ្ជាតិ​សេណេហ្គាល់​បាន​មក​ដល់ Liverpool កាល​ពី​ឆ្នាំ​២០១៦ ក្នុង​តម្លៃ​៣៤​លាន​ផោន​ ផ្ទេរ​ពី​ក្លឹប Southampton។ កីឡាករ​វ័យ​២៨​ឆ្នាំ​បាន​ជួយ​ហង្សក្រហម​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Chamipons League ២​រដូវ​កាល​ជាប់​គ្នា និង​លើក​ពាន​ម្ដង​នៅ​រដូវ​កាល​២០១៨-១៩។ ឆ្នាំ​២០១៩ គេ​ក៏​បាន​នាំ Liverpool ឈ្នះ​ពាន​សំខាន់​២​ផ្សេង​ទៀត​រួម​មាន UEFA Super Cup និង FIFA Club World Cup។

និយាយ​​លើ​ទីលាន ផ្នែក​បម្រើ​ប្រយុទ្ធ​ស្ដាំ​មិន​ទាន់​មាន​កីឡាករ​ណា​ម្នាក់​ប្រជែង​​យក​តំណែង​របស់ Mane បាន​នៅ​ឡើយ​ទេ​ក្នុង​ក្រុម Liverpool។ គេ​មាន​ជំនាញ​ជើង​ស្ដាំ​ល្អ ចំពោះ​គូ​ប្រជែង​មិន​ងាយ​យក​បាល់​ពី​គេ​បាន​ឡើយ។ ជាក់​ស្ដែង​វីដេអូ​ខាង​ក្រោម​បាន​បង្ហាញ​ពី​សមត្ថភាព​របស់ Mane ញាក់​ដាច់​កីឡាករ​ល្បី​ៗ​ដូច​ជា Neymar. Pique, Alli និង Carvajal ជា​ដើម៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី