ថ្ងៃ​បុណ្យអ្នក​ម្ដាយជិតមកដល់ Ronaldo ជូន​កាដូរថយន្ត​ឲ្យ​ម្ដាយ ​ថ្លៃ​ជាង ១០​ម៉ឺន​ដុល្លារ

  • 2020-05-08 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​មាន​អ្វី​សប្បាយ​ជាង​ ពេល​ជិត​ដល់​ថ្ងៃ​បុណ្យនៃ​អ្នក​ម្ដាយ​​បាន​ទទួល​កាដូ​ដ៏​មាន​តម្លៃ​បែប​នេះ​ពី​កូន​ទៀត​នោះ។ ម្ដាយ​របស់​កំពូល​កីឡាករ​បាល់​ទាត់ Chritiano Ronaldo បាន​បង្ហោះ​បង្អួត​គេ​ភ្លាម​ៗ​ក្រោយ​ពេល​លោក​ស្រី​បាន​ទទួល​កាដូ​រថយន្ត​ពីកូន​ប្រុស។

មុន​នេះ​បន្តិច លោក​ស្រី Dolores Aveiro ម្ដាយ​​តារា​បាល់ទាត់​ល្បី​ឈ្មោះ បាន​ទទួល​ចំណាប់​អារម្មណ៍​​ជា​ខ្លាំង​នៅ​ពេល​បង្ហោះ​រូប​ខ្លួន​កាន់​ផ្កា​មួយ​បាច់​ធំ ឈរ​នៅ​ក្បែរ​រថយន្ត​ម៉ាក Mercedes ស៊េរី​ថ្មី។ តាម​ការ​ចែក​រំលែក​របស់​លោក​ស្រី នេះ​គឺ​ជា​កាដូ​ដែល​កូន​ប្រុស​សំណព្វ​ដែល​ជា​កីឡាករ​ល្បី​ឈ្មោះ Christiano Ronaldo ជូន​ដល់​លោក​ស្រី​ក្នុង​ឱកាស​ថ្ងៃ​បុណ្យនៃ​អ្នក​ម្ដាយ។

“អរគុណ​ចំពោះ​កាដូ​ដ៏​អស្ចារ្យ​នេះ។ រីករាយ​សម្រាប់​ទិវា​អ្នក​ម្ដាយ” ម្ដាយ​កីឡាករ វ័យ ៣៥​ឆ្នាំ​សរសេរ​លើ​បណ្ដាញ​សង្គម។ ។ តាម​តម្លៃ​ទីផ្សារ រថយន្ត​ស៊េរី​ទំនើប​មួយ​នេះ មាន​តម្លៃ​ប្រមាណ ១០​ម៉ឺន​យូរ៉ូ (១១​ម៉ឺន​ដុល្លារ)៕

អានបន្ត៖ ​ ចង់​ធ្វើ​ជា​អ្នក​លក់​នំ តែ​ព្រហ្មលិខិត​កំណត់​ឲ្យ​ធ្វើ​អ្នក​កំប្លែង​វិញ

ប្រភព៖ Hellomagazine   ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម
អត្ថបទថ្មី