បង្ហាញ​មុខ​​ កំពូលម្ចាស់​តំណែងប្រុស​សង្ហា​ដាច់គេ​លើ​ពិភពលោក​​ទាំង​ ១០​

  • 2020-05-08 07:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រស់​តារាៗ​តែង​តែ​ជា​ចំណី​ភ្នែក​របស់​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​ ឲ្យ​តាមដាន​មិន​ដាច់គ្រប់ពេល។ គួរ​ដឹង​ដែរ​ មាន​ការ​ស្ទង់​មតិ​មួយ​បាន​ធ្វើ​ឡើង​កាល​ពី​ពេល​កន្លងទៅ​ ដោយ​ជ្រើស​រើស​ចង់​ដឹង​ថា​ តើ​អ្នកណា​ជា​អ្នក​ដែល​មាន​មុខ​សង្ហា​ជាង​គេ​លើ​គិត​ជា​លក្ខណៈ​សាកល​នៅឆ្នាំ ២០២០​នេះ

ក្រោយ​ស្ទង់រយៈពេល​ជា​យូរ​ ពេល​នេះ​លទ្ធផល​ក៏​បាន​បង្ហាញ​លើ​គណនី​ YouTube ដ៏​ល្បី​ Top10World។ លទ្ធផល​ផ្លូវការ​ចេញ​មក​ បាន​បញ្ជាក់​ថា​ V (ក្រុម BTS) ជា​ម្ចាស់​តំណែង​លេខ១ នៅ​ឆ្នាំ​នេះ​ ខ្លាំង​ជាង​តារា​ប្រុស​ផ្សេង​ទៀត​ដែលភាគ​ច្រើន​សុទ្ធ​តែ​ជា​តារា​ស្ថិត​នៅ​តំបន់​អឺរ៉ុប។

ដូចនេះ​សូម​ជ្រាប​ដូច​ខាងក្រោម​ នូវ​ម្ចាស់​តំណែង​ទាំង​ ១០៖

លេខ ១៖ V (ក្រុម BTS) - តារាចម្រៀងកូរ៉េ

លេខ ២៖ Zayn Malik - តារាចម្រៀងអង់គ្លេស

លេខ ៣៖ Robert Pattinson - តារាសម្ដែង​អង់គ្លេស

លេខ ៤៖ Omar Borkan Al Gala – តារាម៉ូដែលអ៊ីរ៉ាក់កាត់អារ៉ាប់

លេខ ៥៖ Chris Hemsworth - តារាសម្ដែងអូស្ត្រាលី

លេខ ៦៖ Tom Cruise - តារាសម្ដែងអាមេរិក

លេខ ៧៖ Chris Evans - តារាសម្ដែងអាមេរិក

លេខ ៨៖ Aaron Taylor-Johnson – តារាសម្ដែង​អង់គ្លេស

លេខ ៩៖ James Reid - តារាចម្រៀង​ហ្វីលីពីនកាត់អូស្ត្រាលី

លេខ ១០៖ Hrithik Roshan - តារាសម្ដែង​ឥណ្ឌា

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី