Liverpool ចង់​បាន​ Koulibaly ពី​ Napoli ទៅ​ចាប់​ដៃ​គូ​ជាមួយ​ Van Dijk

  • 2020-05-11 01:21:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ Kalidou Koulibaly កំពុង​ស្ទាក់ស្ទើរ​បន្ត​នៅ​ Napoli ក្រុម​ Liverpool បាន​ចូលខ្លួន​ទៅ​ប្រជែង​យក​ខ្សែ​ការពារ​ដ៏​រឹងមាំ​រូប​នេះ​ដើម្បី​ចាប់​ដៃ​គូ​ជាមួយ​ Virgil Van Dijk។​

Koulibaly

Koulibaly បាន​ឈាន​ដល់​វ័យ​២៨​ឆ្នាំ​ទៅ​ហើយ​ ស្រប​ពេល​មាន​ក្លឹប​ធំ​ៗ​ជា​ច្រើន​​ប្រញាយ​គ្នា​ចង់​បាន​រូប​គេ​។ ខ្សែ​ការពារ​សញ្ជាតិ​សេណេហ្គាល់​រូប​នេះ​សល់​កុងត្រា​ជាមួយ​ក្លឹប​អាណាព្យាបាល​ Napoli រហូត​២០២៣​ ដូច្នេះ​តម្លៃ​ខ្លួន​តារា​ស្បែក​ខ្មៅ​រូប​នេះ​មិន​ក្រោម​យ៉ាង​ហោច​ក៏​ក្បែរ​៨០​លាន​ផោន​ដែរ។​​

Liverpool, Manchester United និង​ Newcastle សុទ្ធ​តែ​ចង់​បាន​ Koulibaly ប៉ុន្តែ​ក្រុម​លោក​ Jurgen Klopp ហាក់​មាន​ភាគរយ​ច្រើន​ជាង​គេ​ដោយ​សារ​ក្លឹប​កំពុង​ឡើង​ជើង​និង​មាន​កៅអី​ទ្វីប​អឺរ៉ុប​រួច​ជា​ស្រេច។​ ហេតុ​ផល​សំខាន់​មួយ​ទៀត​ Sadio Mane ជា​មិត្ត​រួម​ជាតិ​សេណេហ្គាល់​ក៏​លេង​នៅ​ទី​នោះ​ដែរ៕

ប្រភព៖ BBC   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម