ស្មាតហ្វូនដំបូងគេប្រើឈីប 5G ថ្មីរបស់ Qualcomm លក់តម្លៃ ២៨០ដុល្លារ

  • 2020-05-12 01:31:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ចុង​ក្រោយ​គេ​ក្នុង​ត្រកូល Redmi K30 បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​គឺ​ជា​ម៉ូដែល K30 5G Racing Edition។ វា​គឺ​ជា​ស្មាតហ្វូន​ដំបូង​គេ​ដែល​ប្រើ​ប្រាស់​នូវ​បន្ទះ​ឈីប Snapdragon 768G ដែល Qualcomm ទើប​ប្រកាស​ចេញ។ បន្ទះ​ឈីប​​ថ្មី​នេះ​គឺ​​ជា​ការ​កែសម្រួល​ចេញ​ពី Snapdragon 765G ដែល​មាន​ CPU និង GPU ដំណើរ​ការ​លឿន​ជាង​មុន។

​K30 5G Racing Edition គឺ​មាន​បំពាក់​នូវ​អេក្រង់​​ទំហំ ៦,៦៧អ៊ីញ អាច​បង្ហាញ​រូបភាព​កម្រិត FHD+ ដែក​មាន​ចោះ​រន្ធ​ពីរ​សម្រាប់​ដាក់​កាមេរ៉ា​ Selfie ទំហំ ២០MP និង​កាមេរ៉ា​វាស់​ជម្រៅ ២MP។ នៅ​ផ្នែក​ខាង​ក្រោយ​មាន​បំពាក់​កាមេរ៉ា ៣ គ្រាប់ ដែល​កាមេរ៉ា​មេ​ទំហំ ៦៤MP, កាមេរ៉ា Ultra-Wide ទំហំ ៨MP និង​កាមេរ៉ា Macro ទំហំ ៥MP។ ថ្ម​របស់​វា​គឺ​មាន​ទំហំ ៤៥០០ mAh ដែល​គាំទ្រ​ការ​សាក​ល្បឿន​លឿន ៣០វ៉ាត់។

K30 5G Racing Edition គឺ​មាន​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​ហើយ​សម្រាប់​ប្រទេស​ចិន​ ក្នុង​តម្លៃ​ប្រមាណ ២៨២ដុល្លារ សម្រាប់ RAM ទំហំ ៦GB និង​អង្គ​ផ្ទុក ១២៨GB។ ការ​លក់​ជា​ផ្លូវ​ការ​នឹង​ចាប់​ផ្ដើម​នា​ថ្ងៃ​ទី ១៤ ខែ​​ឧសភា៕​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង