ល្បីថា​ Jin ទិញ​អគារស្នាក់នៅតម្លៃរាប់លានដុល្លារ ធ្វើជាកាដូជូនឪពុកម្ដាយ

  • 2020-05-12 01:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​សេចក្ដីរាយការណ៍​នៅ​ថ្ងៃ​ទី ១១ ខែឧសភា​បាន​ឲ្យ​ដឹង​ថា Jin សមាជិក​បង​គេ​របស់​ក្រុម​ចម្រៀង​ BTS បាន​ជូនកាដូ​ដល់​ឪពុកម្ដាយ​របស់​ខ្លួន​ជា​អគារ​ស្នាក់នៅ (Apartmen) ១ Unit នៅ The Hill ក្នុង​តំបន់​ Hannam ទីក្រុង​សេអ៊ូល ។

ភាគហ៊ុន​សរុប​ក្នុង​ដៃរបស់​ Jin គឺ​ ៣៥ភាគរយ​នៃ​អគារ​ស្នាក់​មួយ​នេះ​ដែល​គិត​ជា​ទឹក​ប្រាក់​ដល់​ទៅ​ ៤,២៧ពាន់លាន​វ៉ុន (ប្រហែល​ ៣,៥លានដុល្លារ)។ ទាក់​ទង​នឹង​ព័ត៌មាន​នេះ​ ភ្នាក់​ងា​រ​អចលនទ្រព្យ​ក៏​បាន​បង្ហើប​ដែរ​ថា​ Jin បាន​ប្រគល់​ភាគ​ហ៊ុន​នេះ​ជូន​ដល់​ឪពុក​ម្ដាយ​ ដោយ​ក្នុង​នោះ​លោក​ជូន​ឪពុក ១៧ភាគរយ និង​១៨ភាគរយ​ជូនទៅម្ដាយ។

អគារស្នាក់ដ៏ប្រណីត The Hill

ដោយឡែក​សម្រាប់​ផលិតកម្ម​ Big Hit វិញ​បាន​បដិសេធ​សុំ​មិន​ធ្វើ​ការ​បក​ស្រាយ​អ្វី​ទាំងអស់ ព្រោះ​នេះ​ជា​រឿង​ឯកជន​របស់​តារា៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី