Motorola កែប្រែភ្លាមៗ ក្រោយធ្វើឲ្យអ្នកគាំទ្រខកចិត្តនឹងទូរសព្ទតម្លៃ ១ពាន់ដុល្លារ

  • 2020-05-13 02:17:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Motorola Edge+ គឺ​ជា​ស្មាតហ្វូន​ថ្មី​មួយ​លើ​ទីផ្សារ​ឆ្នាំ ២០២០ ដែល​មាន​តម្លៃ​ខ្ទង់ ១០០០ដុល្លារ (តម្លៃ​នៅ​សហរដ្ឋអាមេរិក)។ យ៉ាងណាក្ដី​​ Motorola បាន​សន្យា​ថា​នឹង​ផ្ដល់​ការ​អាប់ដេត​ Software ​ធំ​តែ​មួយ​លើក​ប៉ុណ្ណោះ​សម្រាប់​ស្មាតហ្វូន​នេះ​​​ ដែល​វា​​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខក​ចិត្ត​​​ខ្លាំង​បើ​ប្រៀប​នឹង​តម្លៃ​ដែល​គេ​បាន​ចំណាយ។

ចុង​ក្រោយ​នេះ Motorola បាន​ធ្វើ​ការ​កែប្រែ​ឡើង​វិញ ដោយ​សន្យា​ថា​នឹង​ផ្ដល់​ការ​អាប់ដេត​ Software ធំ​ពីរ​លើក​សម្រាប់ Motorola Edge+ ដែល​​មាន​ន័យ​ថា​វា​នឹង​ទទួល​បាន​ការ​អាប់ដេត​​ឡើង​ទៅ​កាន់ Android 11 ផង​ និង Android 12 ផង។

Motorola Edge+ មាន​ចំណុច​លេច​ធ្លោ​មួយ​ចំនួន​ដូច​ជា​អេក្រង់​មាន Refresh Rate 90Hz, មាន​ថ្ម​ទំហំ ៥០០០ mAh អាច​សាក​ថ្ម​ដោយ​មិន​ប្រើ​ខ្សែ និង​មាន​កាមេរ៉ា​​មេ​ទំហំ​ធំ​ដល់ ១០៨MP ជា​ដើម៕​​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង