ទីផ្សារទូរសព្ទនៅចិនស្ទុះឡើងខ្លាំងវិញនៅខែមេសា

  • 2020-05-13 02:54:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

​​តួលេខ​របស់​រដ្ឋាភិបាល​ចិន​បាន​បង្ហាញ​ថា​ទីផ្សារ​ស្មាតហ្វូន​នៅ​ខែ​មេសា មាន​សន្ទុះ​​​​ហក់​ឡើង​ខ្លាំង​​​ឡើង​វិញ ដោយ​មាន​ស្មាតហ្វូន ៤០,៨លាន​គ្រឿង​ចរាចរណ៍​លក់​លើ​ទីផ្សារ ដែល​កើន​ឡើង​ ១៤% ធៀប​នឹង​ខែ​មេសា​ ឆ្នាំ ២០១៩។

យ៉ាងណាក្ដី​​កំណើន​​ក្នុង​ខែ​មេសា​នេះ​ នៅ​មិន​ទាន់​​​គ្រប់គ្រាន់​អាច​ជួយ​​ប៉ះប៉ូវ​ការ​ខាត​បង់​ដោយ​សារ​​ការ​ផ្ទុះ​នូវ​ជំងឺ​កូវីដ​១៩​បាន​នៅ​ឡើយ​ទេ ដែល​គិត​ពី​ខែ​​មករា ដល់​ខែ​មេសា ចំនួន​លក់​ស្មាតហ្វូន​នៅ​ចិន​មាន​ការ​ថយ​ចុះ ២០% ធៀប​នឹង​ឆ្នាំ ២០១៩។

​គួរ​ដឹង​ថា​ចាប់​ពី​ខែ​មករា ដល់​ខែ​មេសា មាន​ស្មាតហ្វូន 5G ចំនួន​ ៣០,៤លាន​គ្រឿង​ បាន​លក់​ចេញ​លើ​ទីផ្សារ ហើយ​មាន​ស្មាតហ្វូន 5G ចំនួន ៦៥ម៉ូដែល​ថ្មីៗ​បាន​ចេញ​លក់​នៅ​ប្រទេស​ចិន។ វា​ស្មើ​នឹង ៣៣,៦% នៃ​ចំនួន​លក់​ស្មាតហ្វូន​សរុប និង ៤៧,៤% នៃ​ស្មាតហ្វូន​ម៉ូដែល​ថ្មី​ដែល​ប្រកាស​ចេញ​លើ​ទីផ្សារ៕​​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង