តើ​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ចេះភាសាបរទេសប៉ុន្មានភាសា?

  • 2020-05-14 01:28:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់ចេះ​​ស្ទាត់​ជំនាញ​ខាង​ភាសា​សាស្ត្រ​ ដោយ​ទ្រង់​ចេះដល់ទៅ ៤ភាសា។ ទ្រង់ចេះ​​ភាសា​បារាំង និងភាសា​ឆេក ​យ៉ាង​ស្ទាត់​ជំនាញ។ ក្រៅ​ពី​នេះ​ ទ្រង់​ក៏​ចេះ​ភាសា​អង់គ្លេស និងភាសា​រុស្ស៊ី បាន​យ៉ាង​​ល្អ​ប្រសើរ​ផង​ដែរ។

ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៧យាងចូល ៦៨ ព្រះវស្សា របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា Sabay សូម​លើក​យក​ព្រះរាជ​​ជីវប្រវត្តិ និងព្រះរាជសកម្មភាពរបស់​ព្រះអង្គ មក​បង្ហាញ​ដូចខាងក្រោម៖

  • ១៩៥៩-១៩៦២ -សិក្សានៅសាលាបឋមសិក្សានរោត្តម វិទ្យាល័យដេកាត ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

  • ១៩៦២-១៩៦៧ -សិក្សានៅសាលាបឋមសិក្សា និងមធ្យមសិក្សា នៅវិទ្យាល័យប្រាគ (ឆេកូស្លូវ៉ាគី)

  • ១៩៦៧-១៩៧១ -សិក្សាផ្នែកសិល្បៈ របាំ-តូរ្យតន្រ្តី-ល្ខោន នៅវិទ្យាស្ថានអភិរក្សជាតិប្រាគ

  • ១៩៧០ -មធ្យមសិក្សាប័ត្រ នៅប្រាគ (និទ្ទេសល្អណាស់)

  • ១៩៧១ -ជ័យលាភីលេខ១ ផ្នែករបាំបុរាណ នៅវិទ្យាស្ថានអភិរក្សជាតិប្រាគ

  • ១៩៧១-១៩៧៥ -សិក្សានៅសកលវិទ្យាល័យ បណ្ឌិតសភាផ្នែកសិល្បៈតន្ត្រីប្រាគ

  • ១៩៧៥ -បរិញ្ញាប័ត្រជាន់ខ្ពស់ នៃបណ្ឌិតសភាផ្នែកសិល្បៈតន្រ្តី ប្រាគ

  • ១៩៧៥ -ព្រះរាជនិពន្ធនិក្ខេបបទស្តីពីទស្សនៈ និងការគ្រប់គ្រងសាលាសិល្បៈនៅកម្ពុជា

  • ១៩៧៥-១៩៧៦ -ឧត្តមសិក្សាខាងផ្នែកភាពយន្ត នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង)

  • ១៩៧៦-១៩៧៩ -ជាប់ក្រោមការឃុំឃាំង របស់ខ្មែរក្រហម ជាមួយព្រះវរាជបិតា និងព្រះវររាជមាតា និងព្រះអនុជ សម្តេច នរោត្តម នរិន្ទ្រៈពង្ស

  • ១៩៧៩-១៩៨០ -ព្រះលេខាផ្ទាល់ ព្រះវររាជបិតា ក្នុងពេលព្រះអង្គគង់ប្រថាប់នៅសាធារណរដ្ឋប្រជាមានិតចិន

  • ១៩៨១-២០០០ -សាស្ត្រាចារ្យផ្នែករបាំបុរាណ និងផ្នែកគរុកោសល្យសិល្បៈ នៅវិទ្យាស្ថានអភិរក្ស MARIUS PETIPA, GABRIEL FAURE និង W.A.MOZART នៅក្រុងប៉ារីស

  • ១៩៨៤-១៩៨៨ -ប្រធានសមាគមរបាំខ្មែរនៅប្រទេសបារាំង និងជាអគ្គនាយក និងជានាយកសិល្បៈនៃក្រុមរបាំបាលេ “DEVA” ។

  • ១៩៨៨-១៩៩៣ -អគ្គនាយក និងជានាយកសិល្បៈ នៃសាជីវកម្មខេមរភូមិន្ទភាពយន្ត “ខេមរាភាពយន្ត” ។ ព្រះករុណា នរោត្តម សីហមុនី ទ្រង់បានបង្កើតស្នាព្រះហស្ថនូវខ្សែភាពយន្តរបាំបាលេចំនួនពីរ រឿង១.”សុបិន្ត” ២. “ ធាតុទាំង៤”។

  • ១៩៩២-១៩៩៣ -ជ្រើសតាំងជាឯកច្ឆន្ទ ជាតំណាងអចិន្រ្តៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ដោយក្រុមប្រឹក្សាជាតិ ជាន់ខ្ពស់នៃកម្ពុជា

  • ១៩៩៣-២០០៤ -ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការយូណេស្កូ

  • ២០០៤ -សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃបណ្តាប្រទេសនិយាយភាសាបារាំង

  • ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៤ -ព្រះមហាក្សត្រប្រោសប្រទានដំឡើង​ព្រះគោរម្យងារជា សម្តេចក្រុមឃុន

  • ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០០៣ -ព្រះមហាក្សត្រប្រោសប្រទានតែងតាំង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

  • ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០០៤ -ព្រះមហាក្សត្រប្រោសប្រទានតម្លើងព្រះគោរម្យងារជា សម្តេចព្រះបរមនាថ

  • ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ -ព្រះអង្គត្រូវបានសមាជិកក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសរើសជាឯកច្ឆន្ទ ជាព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា។

  • ថ្ងៃទី២៩ តុលា ២០០៤ - ឡើង​គ្រង​រាជសម្បត្តិ

អត្ថបទថ្មី