យ៉េន​ ឌីណា​ ប៉ះ​លោក​មេទ័ព​ សូត្រ​ ប៊ុនធី​ ហើយ​ថ្ងៃ​អាទិត្យ​នេះ​

  • 2020-05-15 03:52:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​វិល​ចុះ​វិល​ឡើង​ជា​ច្រើន​សប្ដាហ៍​លើ​ប្រភេទ​ទម្ងន់​ ៦៣,៥​គីឡូក្រាម​រួច​មក​ ឥលូវ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ​អ្នក​ប្រដាល់​មក​ពី​កោះកុង​ យ៉េន​ ឌីណា​ នឹង​ត្រូវ​តទល់​ជា​មួយ​លោក​មេទ័ព​ សូត្រ​ ប៊ុនធី។​ (រូបភាពក្របខាង​ក្រៅរបស់ Sport Zone)

កីឡាករ យ៉េន ឌីណា

ការ​ប៉ះ​គ្នា​រវាង​អ្នក​ទាំង​ពីរ​ខាង​លើ​នេះ​អាច​នឹង​ជក់ចិត្ត​ដែរ​ ព្រោះ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ សូត្រ​ ប៊ុនធី​ មាន​ការ​រីកចម្រើន​ខ្លាំង​ និង​ទទួល​បាន​បទ​ពិសោធ​ថ្មីៗ​ក៏​មិន​តិច​នោះ​ដែរ។​ ទាំង​ ឌីណា​ និង​ ប៊ុនធី​ សុទ្ធតែ​ចាញ់​ពិន្ទុ​ សុខហ៊ុន​ ថ្មីៗ​នេះ​ដូច​គ្នា។​

ប្រសិន​បើ​ពួកគេ​ប្រកួត​អស់​ពី​សមត្ថភាព​នោះ​អាច​នឹង​មាន​អ្នក​បែក​ ព្រោះ​ផ្លែ​កែង​របស់​ ប៊ុនធី​ ក៏​ល្អ​ដែរ​ ខណៈ​អ្នក​ប្រដាល់​រូប​នេះ​ឥលូវ​ចូល​វ៉ៃ​បុក​ក៏​ខ្លាំង​ទៀត ។​ ប៉ុន្តែ​ យ៉េន​ ឌីណា​ អាច​និយាយ​បាន​ថា​ក៏​ជា​ខ្លា​ចាស់​លាក់​ក្រចក​ម្នាក់​ដែរ​ក្នុង​វិស័យ​គុន​ខ្មែរ​នេះ។​

រូបភាពលើ​ផេក Sport Zone

រំលឹក​ដែរ​ថា​ ការ​ប្រកួត​រវាង​ យ៉េន​ ឌីណា​ និង​ សូត្រ​ ប៊ុនធី​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី១៧​ ខែ​ឧសភា​ ឆ្នាំ​២០២០​ ចាប់​ពី​ម៉ោង​ ៨ព្រឹក​តទៅ​នៅ​ឯ​សង្វៀន​ CNC ៕​

អត្ថបទ៖ នួន ស៊ីណា​